មាន​ព័ត៌មាន Surface Pro ជំនាន់​ថ្មី តម្លៃ​លក់​នឹង​មិន​ឡើង​ថ្លៃ​ទេ

  • 2018-09-30 04:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ដូច​ការ​អះអាង​មែន​នោះ Surface Pro 6 របស់ Microsoft ដែល​នឹង​ចេញ​បង្ហាញ​ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត តម្លៃ​នឹង​ដាក់​លក់​ប្រហែល ៧៩៩ ដុល្លារ មិនខុស​ពីជំនាន់មុន។

ត្រកូល​ថ្មី​របស់ Microsoft មាន​ការ​បែក​ធ្លាយ​រូបភាព​នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ទេ ក្រៅ​ពី​មាន​ការ​កែប្រែ​ផ្នែក Hardware មួយ​ចំនួន។

តាម​ប្រភព​ព័ត៌មាន Surface Pro 6 នឹង​រចនា​ជាមួយ​អេក្រង់ ១២.៣ អ៊ីង​គែម​កោង​មូល មាន​បន្ថែម​ជម្រើស​ពណ៌​ខ្មៅ និង​បង្កើន​កម្លាំង Processor ធំ​ជាង​មុន។ Surface Pro នឹង​ទទួល បាន​កម្លាំង​ម៉ាស៊ីន​ជំនាន់​ទី ៧ ប្រភេទ Core i5 ជាមួយ RAM ៤ GB អង្គផ្ទុក​ទិន្នន័យ SSD ១២៨ GB និង​ប្រព័ន្ធ Bluetooth 4.1៕

ចុច​អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា