ទោះ​ឡើង​ជើង​តែ​ Klopp ថា​ Sturridge មិន​អាច​លេង​ពេញ​៩០នាទី​បាន​

  • 2018-10-01 07:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp គិត​ថា​ Daniel Sturridge នៅ​តែ​មិន​អាច​លេង​ពេញ​៩០​នាទី​បាន​បើ​ទោះ​ជា​កំពុង​ឡើង​ជើង​ខ្លាំង​វិញ​យ៉ាង​ណា​ក៏​ដោយ។​

Sturridge លេងជាកីឡាករប្ដូរ​ចូល​៥​ប្រកួត​ក្នុង​ចំណោម​៧​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ ពិសេស​គឺ​១​គ្រាប់​ទល់​នឹង​ Chelsea កាល​ពី​ថ្ងៃ​សៅរ៍​ជួយ​ Liverpool បាន​១​ពិន្ទុ​ពី​ទឹកដី Stamford Bridge។

នៅ​ Champions League វិញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​តែត​​បញ្ចូល​ទី​បាន​១​គ្រាប់​ ទល់​នឹង​ PSG និង​ស៊ីហ្សូ​១គ្រាប់​ទៅ​ទល់​ Chelsea នៅ​ពាន​ League Cup។​ ទោះ​យ៉ាង​នេះ​ក្ដី​ Klopp នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រគល់​តំណែង​ជម្រើស​១១​នាក់​ដំបូង​ឲ្យ​ Sturridge។

“តួនាទី​ខ្សែ​ប្រយុទ្ធ​ត្រូវ​ការ​ប្រើ​កម្លាំង​ខ្លាំង​រយៈ​ពេល​៦០ ទៅ​៧០​នាទី​ ឬ​ក៏​យូរ​ជាង​នេះ​ទៀត។ ពួក​យើង​មាន​ Firmino ដែល​អាច​លេង​ដូច្នេះ​បាន​ សម្រាប់​ Sturridge ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​១០០%​អាច​លេង​បាន​ឬ​នៅ​ទេ​ ព្រោះ​យើង​នឹង​ទាន់​បាន​សាក​ល្បង​នៅ​ឡើយ​"។​ Klopp និយាយ​ដូច្នេះ។

Liverpool ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អ៊ីតាលី​ប្រឈម​មុខ​ជាមួយ​ជើង​ខ្លាំង​ Napoli នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​ក្នុង​កម្មវិធី​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម