កាន់តែទំនើបហើយ! ឆាប់ៗនេះចង់ជិះរថភ្លើងពីភ្នំពេញ ទៅកំពតចំណាយពេលតិចបំផុត

  • 2018-10-01 08:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 148

ចន្លោះមិនឃើញ

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា​ជាតិ ឯកឧត្ដម ជាវ តាយ អភិបាល​ខេត្ត​កំពត បាន​អះអាង​ពេញ​ៗ​មាត់ ដោយ​ការ​ជឿជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​រថភ្លើង​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ខេត្ត​កំពត​ដោយ​ចំណាយ​ពេល​ធ្វើដំណើរត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ។

បន្ថែម​លើ​ពី​នេះ​ទៀត​អភិបាល​ខេត្ត អំណោយ​ផល​ផ្នែក​ដំណាំ​ទុរេន​នេះ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ខេត្ត​ក៏​នឹង​គ្រោង​បង្កើត​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ដើម្បី​បង្កើន​ការ​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ឲ្យ​កាន់​តែ​ច្រើន​ទៀត។ ឯកឧត្ដម​បន្ត​ថា គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៥០​លាន​ដុល្លារ។

ឯកឧត្ដម ជាវ តាយ នឹង​លើក​គម្រោង​នេះ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់​ថុល ដើម្បី​ឲ្យ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​មែន ជា​ពិសេស​គឺ​ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់ដា​អន្តរជាតិ៕

ចុចអានអត្ថបទពាក់េព័ន្ធ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ