អ្នក​ប្រើ iPhone មិន​ប្រយ័ត្ន អាច​ស៊ី​លុយ​អ៊ីនធឺណិត​​ខ្ទេច បើ​អត់​ចាប់​អារម្មណ៍​បិទ​មុខងារ​នេះ

  • 2018-10-02 13:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​ជា​អ្នក​ភ្ជាប់ Apple ID តែ​មួយ​លើ​ឧបករណ៍ iOS ច្រើន ជា​ញឹកញយ​តែងតែ​ឃើញ App ដែល​អ្នក​បាន Download លោត​ទៅ​កាន់​ឧបករណ៍​ផ្សេង​ដោយ​ស្វ័យ​ប្រវត្តិ នេះ​ក៏​ព្រោះ​ការ​ដំណើរការ​មុខងារ​ពិសេស​ឲ្យ​ឈ្មោះ​ថា Automatic Downloads

មុខ​ងារ​នេះ ផ្តល់​អត្ថប្រយោជន៍​ឲ្យ​ App ក្នុង​ម៉ាស៊ីន​ទាំង​អស់​ស្ថិត​លើ Version ចុង​ក្រោយ ប៉ុន្តែ​ក៏​ចាំ​បាច់​ត្រូវ​ត្រួតពិនិត្យ​លើ​ការ Download ដោយ​ឲ្យ​ប្រើប្រាស់ Wi-Fi ជៀសវាង​ដំណើរការ​តាម​អ៊ីនធឺណិត​ SIM នោះ​អ្នក​អាច​នឹង​ប្រឈម​បញ្ហា​ខាតបង់​ថវិកា។ ម្យ៉ាង​វិញ​ទៀត​ប្រសិន​អ្នក​គិត​ថា​មុខងារ​នេះ​ មិន​ចាំ​បាច់​ខ្លាំង​សម្រាប់​អ្នក នោះ​ក៏​អាច​ធ្វើ​ការ​បិទ​បាន​នៅ​ក្នុង Settings ដែរ ដែល​ប្រិយមិត្ត​អាច​អនុវត្ត​បាន​ដូច​ខាង​ក្រោម៖

១.ចូល​ទៅ​កម្មវិធី Settings

២.បើក​ចូល​ទីតាំង Apple ID នៅ​ផ្នែក​ខាង​លើ​បង្អស់

៣.ចូល​ទៅ​កាន់ iTunes & App Store

៤.ត្រង់​នេះ​អាច​កំណត់​លើ​មុខងារ Automatic Downloads ដោយ​ផ្នែក​ខាង​ក្រោម​មាន Music, Apps, Books និង Updates ដោយ​ជម្រើស Updates មាន​ន័យ​ថា Apps ទាំង​អំបាលម៉ាន​លើ​ម៉ាស៊ីន​នឹង​ស្វ័យប្រវត្តិ​ដំឡើង​ទៅ​ជំនាន់​ចុង​ក្រោយ​ដោយ​ឯកឯង។

ប្រសិន​ចង់​ដំណើរការ​មុខងារ​នេះ ក៏​គួរ​ណា​តែ​ធ្វើ ប៉ុន្តែ​ត្រូវ​បិទ​លើ​ទីតាំង Use Cellular Data ដោយ​មាន​ន័យ​ថា​លើកលែង​តែ​ឧបករណ៍​ភ្ជាប់​ទៅ Wi-Fi ទើប​មុខងារ Automatic Downloads ចាប់​ដំណើរការ។

ប្រសិន​ជា​អ្នក​ចង់​បិទ​ចោល​ទាំង​អស់ ឬ​រើស​យក​មុខងារ​សំខាន់​ណា​មួយ ក៏​អាច​បិទ​បើក​តាម​រយៈ Toggle នៅ​ខាង​ក្រោម​នៃ​មុខងារ​នីមួយៗ​ដូច​បាន​កំណត់​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា