បាត់​ឈឺក្បាល​​ iOS 12 មាន​បញ្ហា​ មាន​ដំណោះស្រាយ​មួយ​ចំនួន អាច​យកទៅ​អនុវត្ត​បាន​

  • 2018-10-03 01:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 12 ជា​ជំនាន់​ចុងក្រោយ​របស់​ Apple ជា​បំណង​ប្រាថ្នា​នៃ​ម្ចាស់​ iPhone ជាច្រើន​ ដោយ​ផ្តល់​ទាំង​ល្បឿន​ និង​មុខងារ​ថ្មី​ៗ។ ប៉ុន្តែ​ បញ្ហា​ត្រូវ​បាន​សម្គាល់​ ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​។

១) បញ្ហា៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​លើ​ Reddit ក្រោយ​ពេល​អាប់ដេត​ iOS 12 ពណ៌​លើ​អេក្រង់​ មាន​សភាព​ស្លេក​ៗ មិន​ដុត​ច្បាស់​ល្អ​ដូច​មុន​។ ភាគច្រើន​បញ្ហា​នេះ​មាន​លើ​ iPhone X ដោយ​ប្រើ​អេក្រង់​ប្រភេទ​ OLED។ ​អេក្រង់​ OLED មាន​លក្ខណៈ​ភ្លឺ​ និង​ពណ៌​ដុត​ច្បាស់​ល្អ​។

ដំណោះស្រាយ​៖ មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។ នេះ​អាច​ទៅ​រួច​ Apple នឹង​ដោះស្រាយ​លើ​កំណែទម្រង់​បន្ទាប់​។

២) បញ្ហា៖ ក្រោយ​ពេល​អាប់ដេត​ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ បាន​សម្គាល់​ឃើញ​ថា​រូប​ icon Bluetooth បាន​បាត់​ពី​ Status bar ហើយ​ខ្លះ​ទៀត​ថា​ Bluetooth មិន​ដំណើរការ​តែ​ម្តង​លើ​ iOS 12។

ដំណោះស្រាយ​៖ ចូល​ទៅ​កាន់​ Settings > Bluetooth រួច​បិទ​ នឹង​បើក​បច្ចេកវិទ្យា​នេះ​ម្តង​ទៀត​។ បើ​នៅ​តែ​មិន​ដើរ​ ចូល​ទៅ​កាន់​ Settings > General > Reset > Reset Network Settings។

៣) បញ្ហា៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ iOS 12 ធ្វើ​ឲ្យ​កម្មវិធី​មួយ​ចំនួន​គាំង​ច្រើន​។

ដំណោះស្រាយ​៖ បើក​កម្មវិធី​ App Store ហើយ​ចុច​ Updates ពី​ Menu bar។ ធ្វើ​ការ​អាប់ដេត​រាល់​កម្មវិធី​ មាន​កំណែទម្រង់​ថ្មី​ៗ។ បិទ​កម្មវិធី​ និង​បើក​ឡើង​វិញ​ រួច​បិទ​ និង​បើក​ទូរសព្ទ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន