ពេញចិត្ត​ស្តូក Emoji ថ្មី លើ​ iOS 12.1 មានបន្ថែមមនុស្ស​ក្បាល​ទំពែក​ សក់រួញ​ និង​មាន​ពុកមាត់​.....

  • 2018-10-04 02:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បញ្ចេញ​រូប​ Emoji ថ្មី​ច្រើន​ជាង​ ៧០ ជាមួយ​នឹង​កំណែទម្រង់​ iOS 12.1 ដែល​បច្ចុប្បន្ន ​មាន​លើ​ជំនាន់​ Developer និង​ Beta។ គ្រប់គ្នា​នឹង​អាច​ប្រើ​បាន​ ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​។

បណ្ដុំ​ Emoji ថ្មី​របស់​ Apple មាន​ជម្រើស​ជាច្រើន​ ដូចជា​មនុស្ស​ក្បាល​ទំពែក​ សក់រួញ​ និង​មាន​ពុកមាត់​ជាដើម​។ Apple បញ្ជាក់​ថា​ ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ Unicode ដើម្បី​បន្ថែម​គំរូ​ Emoji ទៅ​កាន់​ Keyboard សម្រាប់​ Unicode 12.0 ដែល​គ្រោង​ចេញ​ក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ជំនាន់​បច្ចុប្បន្ន​គឺ Unicode 11.0 ។ Unicode ចេញ​ស្តង់ដារ​សម្រាប់​គំរូ​ Emoji អាច​ប្រើ​ឆ្លង​ឧបករណ៍​ និង​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន