សុខ​ ធី​ មក​ដល់​ខ្មែរ​វិញ​ហើយ​ កំពុង​ហាត់​ត្រៀម​លេង​ពាន​នៅ​ CNC​

  • 2018-10-04 03:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​និយាយ​រដឺន​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ បាន​មក​ដល់​ខ្មែរ​ហើយ​ បន្ទាប់​ពី​ចេញ​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី​ថៃ​មួយ​រយៈ​ពេល​កន្លង​មក។ ពេល​នេះ​រូប​គេ​​កំពុង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​​នៅសង្វៀន CNC លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ ដែល​ចាប់​ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ​ហើយ។​

កីឡាករ សុខ​ ធី

សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មក​ដល់​កម្ពុជា​ហើយ​នៅ​ពេល​នេះ​ គឺ​មក​តាំង​ពី​ថ្ងៃ​ទី១​ ខែ​តុលា​ ឆ្នាំ​២០១៨​មក​ម្ល៉េះ​ ឥលូវ​កំពុង​នៅ​ជា​មួយ​យាយ​ក្នុង​ភូមិ​បន្ទាយនាង​ ខេត្ត​បន្ទាយមានជ័យ។​ ពេល​នេះ​ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​បណ្ដើរៗ​ផង​ដែរ។​

និយាយ​ដល់​ការ​លេង​ពាន​រង្វាន់​ខាង​លើ​នេះ​ ម្ចាស់​មេដាយ​មាស​កីឡាជាតិ​លើក​ទី២​រូប​នេះ​ ក៏​មិន​ទាន់​ហ៊ាន​និយាយ​យ៉ាង​ណា​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​បេក្ខភាព​បរទេស​ជា​ជើង​ខ្លាំង​ពី​មុន​ៗ​មក​ តែ​ឥលូវ​រៀង​ចាស់​បន្តិច​ហើយ។​

ឈិត សេរីវណ្ណថង

បញ្ជាក់​ផង​ដែរ​ថា​ សុខ​ ធី​ ឡុង​ ជិន​ ឈិត​ សេរីវណ្ណថង​ និង​ ធន់​ មករា​ ពួកគេ​ជា​បេក្ខភាព​កម្ពុជា​៤រូប​ដែល​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ ISI​ របស់​សង្វៀន​ CNC​ ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ កម្មវិធី​ពាន​រង្វាន់​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​តុលា ២០១៨​ នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​