ទម្លាប់បំពេកូនពុំសូវឃើញមាន តែបើដឹងពីអត្ថប្រយោជន៍ប្រហែលនឹកចង់ធ្វើឡើងវិញទេ?
- 2018-10-05 06:50:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់បំពេកូនពុំសូវឃើញមាន តែបើដឹងពីអត្ថប្រយោជន៍ប្រហែលនឹកចង់ធ្វើឡើងវិញទេ?
ចន្លោះមិនឃើញ
ទម្លាប់ច្រៀងបំពេកូនកាលពីដប់ឬម្ភៃឆ្នាំមុនទំនងជាមានច្រើន តែនៅពេលបច្ចុប្បន្ននេះមិនថានៅទិីក្រុងឬជនបទទេទំនងជាលែងសូវមានទៀតហើយ។
ការបំពេកូនត្រូវបានចាត់ទុកថាជារឿងល្អមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងម្តាយឪពុក និងកូនតូច និងថែមទាំងប្រៀបបានទៅនឹងការបង្ហាត់បង្រៀនកូនដូច្នោះដែរ។
អ្នកស្រី ឈុន ផារិន រស់នៅស្រុកទ្រាំង ខេត្តតាកែវ ដែលឆ្លងកាត់ការបំពេកូនដល់ទៅបួននាក់លើកឡើងថាការច្រៀងបំពេធ្វើឲ្យកូនៗអ្នកស្រីគេងលក់ស្រួល។
អ្នកស្រីបន្តថា៖ « ចំពោះខ្ញុំក្នុនាមជាម្តាយម្នាក់ខ្ញុំចូលចិត្តបបោសអង្អែលលួងលោមកូនដោយពាក្យ ពេចន៍ផ្អែមល្ហែមថ្នាក់ថ្នម...បើទោះបីកូននោះកាចស្រែកយំធ្វើឲ្យដាច់បាយដាច់ទឹកក៏ដោយ»។
អ្នកស្រីរំឭកបទដែលអ្នកស្រីច្រៀងបំពេកូនយ៉ាងនេះថា៖ «កូនអើយគេងទៅម៉ែនៅបំពេព្រលឹងមាសមេ កូនអើយកុំយំ ស្តាប់ម្តាយបំពេពេលកូនគេងហើយម៉ែថ្នាក់ថ្នម ថែថួនបីបមណាមាសមេមិនឲ្យកូនស្អួននៅម្នក់ឯងទេ ពៅស្រីមាសមេ ម៉ែនៅក្បែរអង្រឹង»។ អ្នកស្រីបន្តថា៖ «ទោះបីបទនេះស្តាប់ទៅមិនសូវមានអត្ថន័យ...តែវាបានផ្សាភ្ជាប់មនោសញ្ចេតនារវាងម្តាយនិងកូនយ៉ាងជ្រាលជ្រៅ»។
អង្គការបរទេសមួយលើកឡើងថាការច្រៀងបំពេកូនមាន អត្ថប្រយោជន៍ជួយឲ្យកូនមានទំនាក់ទំនងល្អជាមួយម្តាយ ឪពុកតាមរយៈចម្រៀងបំពេ។ មួយវិញទៀតជួយឲ្យកូនតូចចេះចាំពាក្យថ្មីៗ និងរបៀបទាក់ទងគ្នា ក៏ដូចធ្វើឲ្យកូនយល់ពីអ្វីដែលកើតមានប្រចាំថ្ងៃចំពោះខ្លួនដូចជាការគេង ការក្រោក និងការទទួលទានហារជាដើមពេលម្តាយច្រៀងអំពីរឿងទាំងនេះ។
ប្រភពដដែលក៏មាននិយាយដែរថាការច្រៀងបំពេនេះក៏បានបង្កើតភាពសប្បាយរីករាយរវាងកូនច្បង និងកូនប្អូនដែលទើបកើតឲ្យចេះស្រឡាញ់ និងមានទំនាក់ទំនងល្អនឹងគ្នាផងដែរ៕