មក​មើល​រូបរាង Rolls-Royce Phantom EWB ឆ្នាំ ២០១៩ នឹង​ចូល​ដល់​ខ្មែរ​ឆាប់ៗ​នេះ

  • 2018-10-05 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ឈ្មោះ Rolls-Royce ភ្លាម ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ពី​ប្រណិត​ភាព​នៃ​កំពូល​រថយន្ត របស់​ប្រទេស​អង់គ្លេស​ដោយ​សារ​តែ​ការ​រចនា​មក​យ៉ាង​ល្អ​ឥត​ទាស់ បូក​រួម​នឹង​តម្លៃ​ដ៏​ថ្លៃ​កប់​ពពក​របស់​វា។

ថ្មីៗនេះ រថយន្ត​ប្រណីត​ Rolls-Royce Phantom EWB ស៊េរី​ឆ្នាំ ២០១៩ ពណ៍​ក្រហម​គុណ​ស បែប​ហាយឡាយ​ស៊ី​វិល័យ ព្រម​ជាមួយ​នឹង​ច្ចេកវិទ្យា​ទំនើប ​ការរចនា​ដ៏​ថ្មីស្រឡាង និងល្អ​ឥត​ខ្ចោះ នឹង​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

តាម​ប្រភព​ពី​ Rolls-Royce Motor Cars Phnom Penh បាន​ឲ្យ​ដឹង​ពី ​លក្ខណ​ពិសេសៗ​របស់​រថយន្ត​ប្រណិត​សេរី​ថ្មី ២០១៩ ដូច​ខាងក្រោម៖

  • ពណ៌រថយន្ត: • ពណ៏ផ្ទៃក្រៅ: ក្រហម (Magma Red) គុណ ស (Arctic White), • ពណ៌ខាងក្នុង: ក្បឿង (Armagnac) គុណ ក្រហម (Mugello Red)
  • ម៉ាស៊ីន: ប្រភេទសាំង 12 ស៊ីឡំាង
  • កំលាំងម៉ាស៊ីន: 6750 CC
  • កំលាំងសេះ: 563
  • ការប្រើប្រាស់ប្រេង: 18-22 លីត្រ/100គីឡូម៉ែត្រ
  • ល្បឿនលឿនបំផុត: 250 គីឡូ/ម៉ោង
  • ការបង្កើនល្បឿន: 0 – 100Km: 5.4 វិនាទី
  • ដំបូលរថយន្តមានបំពាក់ប្រពន្ធ័ពន្លឺផ្កាយ (Starlight Headliner)
  • កៅអីមុខក្រោយបំពាក់ប្រពន្ធ័អូតូ ម៉ាស្សានឹងបញ្ជេញកំដៅ
  • មានទូរទឹកកក នៅផ្នែកអង្គុយខាងក្រោយ
  • ប្រពន្ធ័ការពារកំរិតខ្ពស់ (Driver Assistant System) នឹងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ
  • បំពាក់ដោយប្រពន្ធ័ កំសាន្តបែបទំនើបនៅផ្នែកខាងក្រោយ។

ចំពោះ​តម្លៃ​និង​ថ្ងៃ​មក​ដល់​ក្រុមការងារ​នឹង​ចុះផ្សាយ​បន្ថែម​ទៀត សូម​រង់​ចាំ​ទាំង​អស់​គ្នា៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី