គ្រូ​ Spurs ថា​ប្រើ​សមត្ថភាព​ត្រឹម​ពាក់កណ្ដាល​ Messi អាច​ស៊ុត​បាន​២​គ្រាប់​​

  • 2018-10-06 01:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​បរាជ័យ​រហូត​ ៤-២ ក្នុង​ទឹកដី​ខ្លួន​ឯង​ក្នុង​ការ​ប្រកួត​ UEFA Champions League សប្ដាហ៍​ទី​ពីរ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍។

Pochettino

កាល​ពី​មុន​ប្រកួត​​ Mauricio Pochettino ​ជា​អ្នក​ចាត់​ការ​ទូទៅ Spurs ​បាន​និយាយ​ថា​លោក​គ្មាន​ផែនការ​បិទ​ Lionel Messi ដែល​ជា​កូន​សោ​សំខាន់​របស់​ Barcelona នោះ​ទេ​ដោយ​សារ​តែ​មិន​ងាយ​មាន​វិធី​ណា​អាច​បិទ​តារា​ឆ្នើម​វ័យ​៣១​ឆ្នាំ​ជាប់។​

ជា​លទ្ធផល​ក្នុង​ចំណោម​៤​គ្រាប់​របស់​ Barca គឺ​២​គ្រាប់​ជា​ថ្វី​ជើង​របស់​ Messi។ Pochettino បាន​សរសើរ​ Messi ថា​២​គ្រាប់​ក្នុង​១​ប្រកួត​ត្រឹម​ជា​សមត្ថភាព​ធម្មតា​ប៉ុណ្ណោះ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ ពោល​គឺ​រូប​គេ​នឹង​ល្អ​ជាង​នេះ​នៅ​ថ្ងៃ​ណា​ដែល​លេង​​ឈាន​ដល់​កម្រិត​កំពូល។​

“Messi គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។​ Messi តែងតែ​បង្ហាញ​រៀងរាល់​ប្រកួត​ថា​រូប​គេ​គឺ​ជា​ Messi ហើយ​ការ​ប្រកួត​ធម្មតា​របស់​គេ​គឺ​ដូច​ថ្ងៃ​ប៉ះ​ Spurs អញ្ចឹង​។​ Messi តែងតែ​លើ​កីឡាករ​គ្រប់​គ្នា"។ Pochettino និយាយ​ដូច្នេះ៕ ​

Messi

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន