បឹងកេតបើកការសាសង​កីឡដ្ឋាននៅច្បារអំពៅយ៉ាងស្អាត​

  • 2018-10-05 10:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រជា​ប្រិយមួយ​ប្រចាំ​លីគ​កំពូល​កម្ពុជា​បឹងកេត​បាន​ចាប់​ផ្តើម​​ធ្វើ​ពិធី​​សែន​ដើម្បី​បើក​ការសាង​សង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ហើយ​ដែល​គម្រោង​ទី​១​​នេះ​​នៅ​ជាប់​រាជធានី​ភ្នំពេញ​តែ​ម្តង។

តាម​ការ​ឲ្យ​ដឹង​ពី​ផេក​ផ្លូវ​ការ​បង្ហាញ​ថា​ កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ដែល​ជា​គម្រោង​ទី​១​​នេះ​ស្ថិត​​​តំបន់​បឹង​ស្នោរ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ដែល​ងាយ​ស្រួល​បំផុត​សម្រាប់​គាំទ្រ​នៅ​ភ្នំពេញ​ទៅ​ទស្សនា។ ការ​សាង​សង​នឹង​​បញ្ចប់​​មុន​រដូវ​កាល​ថ្មី​​​២០១៩​ចាប់​ផ្តើម​ ដូច្នេះ​មាន​ន័យ​ថា បឹងកេត​នឹង​ប្រើ​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ។ កីឡដ្ឋាន​នេះ​នឹង​មាន​ហាង​ ភោជនីយដ្ឋាន​ កន្លែង​ហាត់​ប្រាណ​ និង​ Gym ជា​ដើម។

នេះ​ជា​កីឡដ្ឋាន​គម្រោង​ទី​១​នៅ​រាជ​ធានី​ភ្នំពេញ​របស់​បឹងកេត ខណៈ​កីឡដ្ឋាន​គម្រោង​ទី​២​គ្រោង​ធ្វើ​នៅ​ខេត្ត​កំពង់ចាម៕

រូបថតរបស់​បឹងកេត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម