ចំនួន​អ្នក​ប្រើ iOS 12 វ៉ា​ដាច់​ iOS 11

  • 2018-10-07 02:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទិន្នន័យ​ពី Mixpanel ពេល​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12 មាន​ដំឡើង​លើ​ឧបករណ៍​ iDevice សរុប​ចំនួន ៥០% រយៈពេល​ ២០ ថ្ងៃ​ក្រោយ​ពី Apple បាន​បញ្ចេញ​ឲ្យ​ដំឡើង​ជា​ផ្លូវ​ការ។

ដោយ​ឡែក​បច្ចុប្បន្ន iOS 11 មាន​ដំឡើង​លើ​ឧបករណ៍​ចំនួន​ ៤២,៩១% និង​ឧបករណ៍​ដទៃ​ទៀត​ប្រើ​ប្រាស់​ iOS ជំនាន់​ចាស់ៗ​ជាង​នេះ។ គួរ​ដឹង​ថា​ iOS 11 ចំណាយ​ពេល​ ៣០ ថ្ងៃ​ទើប​រក​បាន​ចំនួន​អ្នក​ដំឡើង​បាន​ ៥០% ដែល​មាន​ន័យ​ថា​ iOS 12 មាន​ប្រជាប្រិយភាព​ជាង iOS 11។

iOS 12 ដែល​ Apple អះអាង​ថា​អាច​បង្កើន​ល្បឿន​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​ឲ្យ​ប្រសើរ​ជាង​មុន​នោះ អាច​ដំឡើង​​បាន​លើ​ឧបករណ៍​ Apple ជា​ច្រើន​មាន​ចាប់​ពី iPhone 5s ឡើង​ទៅ៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម