ប្រទេស​ទាំង​៥​ ដែល​មាន​ចំនួន​ជន​ភៀស​ខ្លួន​ច្រើន​ជាង​គេ​លើ​ពិភពលោក

  • 2018-10-10 11:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​ UN កាលពីឆ្នាំ ២០១៧ នៅ​ជុំ​វិញ​ពិភពលោក​មាន​អ្នក​ដែល​ភៀស​ចេញ​ពី​តំបន់​ប៉ះ​ទង្គិច​គ្នា​មាន​ប្រមាណ​ ៦៨.៥​លាន​នាក់​ហើយ​អ្នក​ភៀស​ចេញ​ពី​ប្រទេស​កំណើត​មាន​រហូត​ដល់​ទៅ​២៥.៤​លាន​នាក់​ ដែល​ច្រើន​ជាង​ពាក់​កណ្ដាល​គឺ​ជា​កុមារ។ បណ្ដា​ប្រទេស​ទាំង​៥​ខាង​ក្រោម​ជា​ប្រទេស​ដែល​មាន​ជន​ភៀស​ខ្លួន​ច្រើន​ជាង​គេ​លើ​លោក​៖

១.ប្រទេស​ស៊ីរី​៖ មាន​ជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​សរុប​ជាង​ ៦.៣​លាន​នាក់​ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ។

២.ប្រទេស​អាហ្វហ្គានីស្ថាន​៖ មាន​ជន​ភៀស​ខ្លួន​សរុប​ជាង​២.៦​លាន​នាក់​ដោយ​សារ​តែ​សង្គ្រាម​កាន់​តែ​អាក្រក់​ខ្លាំង​ចាប់​ពី​ឆ្នាំ​២០១៥​មក​។

៣.ប្រទេស​ស៊ូដង់​ខាង​ត្បូង​៖ ជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កើត​ថ្មី​នេះ​មាន​ប្រមាណ​ ២.៤​លាន​នាក់​ដោយ​សារ​តែ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​។

៤.ប្រទេស​មីយ៉ាន់ម៉ា​៖ មាន​ជន​ភៀស​ខ្លួន​មាន​ចំនួន​១.២​លាន​នាក់​។

៥.ប្រទេស​សូម៉ាលី​៖ ជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​នេះ​មាន​ចំនួន​ជាង​៩៨​ម៉ឺន​នាក់​ ដោយ​សារ​តែ​ទំនាស់​រ៉ាំរ៉ៃ និង​គ្រោះ​រាំង​ស្ងួត​ដ៏​កាច​សាហាវ​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម