គ្រូ​បង្វឹក​​កម្ពុជា​ និង​ទីម័រ​មាន​ជំនឿ​ចិត្ត​ដូច​គ្នា​ល្ងាច​នេះ

  • 2018-10-12 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម​ទីម័រខាងកើត​នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​ ក្នុង​ការ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ជំនួប​នេះ​គ្រូ​បង្វឹក​ទាំង​ពីរ​មាន​ជំនឿ​ចិត្ត​ថា ​ក្រុម​របស់​ខ្លួន​ នឹង​ធ្វើ​បាន​ល្អ​ដូច​គ្នា។

លោក Felix Agustin Gonzalez Dalmas

លោក Felix Agustin Gonzalez Dalmas គ្រូ​បង្វឹក​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ២-៣ ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ កូន​ក្រុម​របស់​លោក​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ។ ប៉ុន្តែ​ក្រោយ​មក​ហាក់​ធ្វើ​បាន​ល្អ​​មែនទែន​ទៅ​តាម​អ្វី​ដែល​បាន​ប្រាប់​ ដែល​​នេះ​ជា​ការ​បង្ហាញ​សញ្ញា​មួយ​​​ ក្នុង​ការ​ធ្វើ​បាន​ល្អ​ល្ងាច​នេះ។

​លោក​យល់​ថា ការ​ប្រកួត​នេះ​​ពិត​ជា​សំខាន់​សម្រាប់​លោក​ ប៉ុន្តែ​​​លោក​មិន​ផ្ដោត​លើ​លទ្ធផល​ពេក​ទេ។ ​គ្រប់​ការ​ប្រកួត​គឺ​​​តែង​តែ​ចង់​ឈ្នះ ប៉ុន្តែ​លោក​ក៏​គិត​ទៅ​ដល់​ការ​អភិវឌ្ឍ​​កីឡាករ​ផង​ដែរ។

លោក Tsukitate

ជា​មួយ​គ្នា​នោះ​លោក Tsukitate គ្រូ​បង្វឹក​របស់​ទីម័រខាងកើត​បាន​ឲ្យ​ដឹង​​ដែរ​ថា កូន​ក្រុម​របស់​លោក​មាន​​ការ​ប្រកួត​មមាញឹក​ខ្លាំង​ មួយ​រយៈ​ចុង​​ក្រោយ​នេះ ដែល​ចំណុច​នេះ​គឺ​ធ្វើ​ឲ្យ​​កីឡាករ​របស់​​ខ្លួន​ទទួល​បាន​បទ​ពិសោធ​កាន់​តែ​ច្រើន។ ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ ជា​មួយ​ការ​ប្រកួត​មួយ​នេះ ហើយ​លោក​មាន​ក្ដី​រំពឹង​ថា កូន​ក្រុម​របស់​លោក​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​លេចធ្លោ​របស់​ទីម័រ​នៅ​ទីនេះ។

  • មើល​ប្រវត្តិ​ក្រុម​ទាំង​ពីរ​ជួប​គ្នា Cambodia vs Timor-Leste

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​