ចុង​ក្រោយ រឿង សោភ័ណ្ឌ ​បង្ហាញ​មុខ​ប្រពន្ធ កូន ​ដែល​រៀបការ​៨​ឆ្នាំ​នោះ​ហើយ​

  • 2018-10-12 02:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដៃ​ធ្ងន់ រឿង សោភ័ណ្ឌ ​បាន​បង្ហាញ​មុខ​ប្រពន្ធ​កូន ​របស់​ខ្លួន​ជា​សាធារណៈ​ហើយ ​ថែម​ទាំង Live VDO ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ថែម​ទៀត​ផង។

អ្នក​ប្រដាល់​លំដាប់​កំពូល​របស់​កម្ពុជា ​ខាង​លើ​បញ្ជាក់​ថា​បាន​រៀប​ការ​ជា​យូរ​មក​ហើយ ​និង​មាន​កូន​២​នាក់ ​សាង​សុភមង្គល​ជាមួយ​គ្នា​ថែម​ទៀត​ផង។ ចំពោះ​រឿង​នេះ​ដែរ សោភ័ណ្ឌ ​បាន​បញ្ជាក់​ថា​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទៀត​ទេ ​ព្រោះ​ការ​ប្រកួត​របស់​គេ​រាល់​ដង ​គឺ​ដើម្បី​គ្រួសារ​នេះ​ហើយ។ កីឡាករ​រូប​នេះ ​បាន​បញ្ជាក់​ថា ​កាល​ពី​មុន​មិន​បញ្ចេញ ព្រោះ​ខ្លួន​ខួច​ពេក ​តែ​ពេល​នេះ​ឈប់​ខួច​ហើយ អីចឹង​ល្មម​បង្ហាញ​ឱ្យ​បងប្អូន​ស្គាល់​មុខ ប្រពន្ធ​កូន​ច្បាស់​ហើយ។ មួយវិញទៀត រូបគេ​អាច​នឹង​ផ្អាក​ប្រកួត​១​រយៈ​សិន ​ហើយ​នៅ​ផ្ទះ​ជួយ​ការងារ​គ្រួសារ។

រឿង​លម្អិត ទាក់ទង​នឹង​គ្រួសារ សោភ័ណ្ឌ Sabay ​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត...

អត្ថបទ៖ មុន្នីរម្យ