Eden Hazard ថា ចង់​ទៅ​អេស្ប៉ាញ​ដើម្បី​ឈ្នះ Ballon d'Or

  • 2018-10-12 03:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Eden Hazard បាន​និយាយ​ថា គេ​នឹង​មិន​ផ្លាស់​ទៅ Real Madrid នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ ប៉ុន្តែ​​គេ​​ចង់​ចាកចេញ​ពី​ Chelsea ទៅ​អេស្ប៉ាញ​ដើម្បី​ចង់​ឈ្នះ​ពាន Ballon d'Or។

កីឡាករ​វ័យ​២៧​ឆ្នាំ​​ធ្លាប់​បាន​និយាយ​កាល​ពី​ដើម​ខែ​នេះ​ថា ចូល​រួម​ជាមួយ Real គឺ​ជា​ក្ដី​ស្រមៃ​របស់​គេ​តាំង​ពី​នៅ​ក្មេង។ សាកសួរ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត Nations League ​រវាង​បែលហ្ស៊ិក​ជាមួយ​ស្វីស តើ​គេ​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ដើម្បី​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ដ៏​ធំ​នេះ​ទេ?

​Hazard តប​ថា៖ "​នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​ចង់​ចេញ"។ យ៉ាងណាក្ដី គេ​បដិសេធ​​មិនផ្លាស់​ទៅ Madrid​ នៅ​ទីផ្សារ​ដោះដូរ​​នៅ​ខែ​មករា​ខាង​មុខ​ទែ។ កិច្ចសន្យា​របស់ Hazard នៅ Stamford Bridge នៅ​សល់​ដល់​ឆ្នាំ​២០២០ ​ហើយ​ Real សង្ឃឹម​ថា Chelsea ប្រហែល​លក់​នៅ​​ចប់​រដូវ​កាល​នេះ​ក្នុង​តម្លៃ​៧០​លាន​ផោន៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ