ឲ្យក្មេងៗ​ទម្លាប់​អាន​សៀវភៅ​ ដោនឡូត Let's Read មាន​រឿង​ទិទាន​ថ្មីៗ​គំនូរ​រស់​រវើក

  • 2018-10-12 06:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរសព្ទដៃ​ឈ្មោះ​ថា Let's Read ជា​បណ្ណាល័យ​បែប​ឌីជីថល​ថ្មី​សម្រាប់​កុមារ ដែល​មាន​សៀវភៅរឿងនិទាន​ថ្មីៗ គំនូរ​រស់​រវើក​ ធ្វើឲ្យ​កុមារ​បន្សល់​ទុក​នូវ​ការ​ចងចាំ​ដិតដាម​ពេញ​ក្នុង​បេះដូង។ វា​ធ្វើ​ឲ្យ​​កុមារ​ចេះ​ស្រមើ​ស្រមៃ​ ចេះ​យល់​ដឹង​ពី​ក្តី​ស្រលាញ់​ ក្តី​សង្ឃឹម​ ភាព​ក្លាហាន​ និង​អ្វីៗ​លើស​ពី​នេះ​ទៀត។

បណ្ណាល័យ​ឌីជីថល​នេះ ផ្ទុក​សៀវភៅ​មាន​គុណភាព​ខ្ពស់​សម្រាប់​កុមារជិត ២០០ ក្បាល​ជា​ភាសា​ខ្មែរ ច្រើន​ក្បាល​ទៀត​ជា​ភាសា​អង់គ្លេស និង​ភាសា​ក្នុង​តំបន់​អាស៊ី។

​Let’s Read! គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​មូលនិធិ​អាស៊ី​ធ្វើ​ឡើង​ ដើម្បី​បង្កើន​ចំនួន​សៀវភៅ​កុមារ​ជា​ភាសា​តាម​តំបន់ ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។

"តាម​ពិត​ទៅ គម្រោង Let's Read! ដំណើរ​ការ​តាំង​ពី ២០១៦ មក​ម្ល៉េះ​នៅ​កម្ពុជា។ គោល​បំណង​ធំ ដើម្បី​បង្កើត​ឲ្យ​មាន​ធនធាន​អ្នក​អាន និង​បង្កើន​ទម្លាប់​ការ​​អាន​ឲ្យ​កាន់​តែ​ច្រើន​សម្រាប់​កុមារ​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​​រៀបរាប់​ពី​កញ្ញា អ៊ុក អេលីតា មន្ត្រី​កម្មវិធី​ប្រចាំ​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា។

ប្រិយមិត្ត​អាច​ចូល​អាន និង​ដោនឡូត​​ដោយ​សេរី​ពី​វិបសាយ www.letstreadasia.org ឬ​ដោនឡូត​កម្មវិធី​ Let’s Read! សម្រាប់ Android លើ Play Store

សម្រាប់ iPhone អាច​មើល​ការណែនាំ​តាម​វីដេអូ​នេះ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម