មិនធម្មតា! អង្ករកម្ពុជា ជាប់ពាន​អង្ករល្អបំផុត​លើពិភព​លោក​ជា​លើកទី៤

  • 2018-10-12 06:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

អង្ករ​ផ្កា​ម្លិះ​កម្ពុជា​បាន​ជាប់ពាន​អង្ករ​ល្អ​បំផុតនៅ​លើ​ពិភព​លោក​​សម្រាប់​​ឆ្នាំ​២០១៨ ក្នុង​សន្និសីទ​អង្ករ​ពិភព​លោក​ដែល​រៀបចំឡើង​នៅ​ប្រ​ទេស​វៀតណាម។ នេះបើតាម​សេចក្តីប្រ​កាស​របស់​ The World's Best Rice។​

(ពិធីប្រ​គល់ពានអង្ករល្អបំផុត​លើពិភព​លោក/រូបភាព៖ The World's Best Rice)

សន្និសីទអង្ករ​ពិភព​លោក​លើក​ទី​១០​(World Rice Conference) ត្រូវបាន​រៀប​ចំឡើង​ពី​ថ្ងៃទី​១០ ដល់ទី១២ ខែ​តុលា ឆ្នាំ២០១៨​ នៅ​​ទី​ក្រុង​ហាណូយ​ ប្រ​ទេស​វៀតណាម​ ដែលមាន​ប្រ​តិភូចូល​រួម​ចន្លោះពី​៥០០ ទៅ​៦០០​នាក់ សុទ្ធតែបុគ្គល​សំខាន់ៗ​មកពី​ប្រ​ទេស​នាំអង្ករ​​ចេញ និង​នាំ​អង្ករចូល​។ នេះបើតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​អនឡាញ​សៃហ្គន​ របស់​វៀតណាម។

នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ The World's Best Rice បាន​សរសេរ​នៅ​មុននេះបន្តិច​ដោយបាន​អបអរសាទរ​ដល់​អង្ករ​ផ្កា​ម្លិះកម្ពុជា(Cambodian Jasmine Rice ) បានជាប់ពានអង្ករល្អបំផុត​លើពិភព​លោក​សម្រាប់​ឆ្នាំ២០១៨។

បើ​តាម​ប្រ​ភព​ដដែល​ នេះ​ជា​ឆ្នាំទី​បួន​ហើយ​ដែល​អង្ករកម្ពុជា​បាន​ជាប់​ជាអង្ករ​ល្អ​បំផុត​លើ​ពិភព​លោក ដោយ​ជាប់​លើកទី​១នៅ​ឆ្នាំ២០១២ លើកទី២​នៅឆ្នាំ២០១៣ និង​លើកទី​៣នៅឆ្នាំ២០១៤៕

(ប្រ​ភព៖The World's Best Rice)

អត្ថបទ៖ ទូច សុខា