គូ​ជក់​ចិត្ត​យប់​នេះ ប៉ូឡូញ ឬ ​អ៊ីតាលី​​នៅ​ Nation League ?

  • 2018-10-14 06:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ជក់​ចិត្ត​យប់​នេះ​ក្រុម​ប៉ូឡូញ ត្រូវ​បើក​ទ្វា​ផ្ទះ​ Stadion Śląski របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខ្លាំង អ៊ីតាលី នា​វេលា​ម៉ោង ១:៤៥ នាទី​យប់​រំលង​អាធ្រាត្រ​នៃ​ការ​ប្រកួត​ទី​២​ក្នុង​ពូល A (៣) នៃ​ព្រឹត្តិការណ៍ Uefa Nation League ។

អំពី​​អ៊ីតាលី​៖

​​នេះ​ជា​ការ​ប្រកួត​​ផ្លូវ​ការ​លើក​ទី​៣ ក្រោម​ការ​ដឹក​របស់ Roberto Mancini ។ ​អ្នក​ចាត់​ការ​រូប​នេះ​បាន​សម្រេច​ចិត្ត​ប្រើ​កីឡាករ​​ចម្រុះ​ ដោយ​មាន​អ្នក​​ដែល​មាន​បទ​ពិសោធ​ច្រើន និង​កីឡាករ​វ័យ​ក្មេង។

​ខ្សែ​បម្រើ​ឆ្នើម​របស់ Chelsea , Jorginho នឹង​ក្លាយ​ជា​កូនសោ​សំខាន់​របស់​អ៊ីតាលី ស្រប​ពេល​ដែល ​ខ្សែ​ប្រយុទ្ធ​ Balotelli និង Immobile សុទ្ធ​តែ​យល់​ដឹង​ច្បាស់​ពី​រៀប​ចង់​លេង​របស់ Mancini ។

យប់​នេះ​ Roberto Mancini នឹង​ប្រើ​ទម្រង់ ៤-៣-៣ ដែល​​ជម្រើស​​១១​នាក់​ដំបូង​អាច​ជា៖ អ្នក​ចាំ​ទី Donnarumma ខ្សែ​ការពារ Zappacosta, Bonucci, Chiellini, Criscito ខ្សែ​បម្រើ Cristante/Benassi, Jorginho, Pellegrini/Bonaventura និង​ខ្សែ​ប្រយុទ្ធ​ Chiesa, Balotelli, Insigne។

អំពី​ប៉ូឡូញ​៖

ប៉ូឡូញ​បាន​បញ្ចប់​ត្រឹម​បាត​តារាង​កាល​លេង​ World Cup វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ក្នុង​ពូល​ H ពូក​គេ​ឈ្នះ​តែ​មួយ​ប្រកួត​គត់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Adam Nawalka អ្នក​ចាត់​ការ​មុន​របស់​ពួក​គេ។ បច្ចុប្បន្ន​ប៉ូឡូញ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ល្អ​ប្រសើរ​ឡើង​វិញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jerzy Brzeczek ។

អ្នក​ចាត់​ការ​ថ្មី​លោក Brzeczek ​បាន​មាន​ឱកាស​ដើម្បី​រុះរើ​ក្រុម​ឡើង​មក​វិញ ​និង​​​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជម្រើស​១១​នាក់​។ ​ខ្សែ​ការពារ​របស់​ក្លឹប Monaco, Kamil Glik ដែល​អវត្តមាន​​កាល​​ World Cup បាន​ត្រឡប់​មក​ជួយ​ក្រុម​វិញ។ ស្រប​ពេល​ដែល ​អ្នក​ចាំ​ទី​ Fabianski និង Szczesny ជា​​​កីឡាករ​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​ក្លឹប​រៀង​ខ្លួន។

ដូច្នេះ​ជម្រើស​១១​នាក់​របស់ ប៉ូឡូញ អាច​ជា៖ ​អ្នក​ចាំ​ទី Fabiański/Szczesny ខ្សែ​ការពារ​ Bereszyński, Glik, Kamiński/Bednarek, Rybus/Reca ខ្សែ​បម្រើ​ Błaszczykowski, Krychowiak, Zieliński ខ្សែ​ប្រយុទ្ធ​ Kurzawa/Linetty; Milik, Lewandowski ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម