​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ ទី​បំផុត Facebook រក​ឃើញ ៣០ លាន​គណនី​ត្រូវ​បាន Hack

  • 2018-10-15 11:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ផ្សាយ​ដោយ​ Facebook មុន​នេះ​បន្តិច​រក​ឃើញ​ថា​ មាន​ប្រមាណ ៣០ លាន​គណនី​បាន​រង​ការ​វាយប្រហារ ពោល​គឺ​ធ្លាក់​ចុះ​តិចជាង​ព័ត៌មាន​លេចលឺ​កន្លង​ទៅ​ថា​មាន​ដល់ ៥០ លាន​គណនី។ ក្នុង​នោះ​ក្រុម​ជន​ខិលខូច​អាច​លុកលុយ​យក Token របស់​អ្នក​ប្រើប្រាស់ ហើយ​អាច​លួច​ទិន្នន័យ​ដូច​ខាង​ក្រោម៖

  • ១៤ លាន​គណនី​ត្រូវ​បាន​គេ​លួច​យក​ព័ត៌មាន​ទាក់ទង​បញ្ជី​ឈ្មោះ (Contact) រួម​បញ្ចូល​ទាំង​ឈ្មោះ លេខ​ទូរសព្ទ និង Email

  • ១៥ លាន​គណនី​ត្រូវ​បាន​គេ​លួច​យក​ព័ត៌មាន​ទាក់ទង​នឹង​ភេទ សញ្ជាតិ ទីតាំង​ និង​ព័ត៌មាន​ក្នុង​ម៉ាស៊ីន

  • ១ លាន​គណនី​ផ្សេង​ទៀត​រង​ការ​វាយប្រហារ ប៉ុន្តែ​ពុំ​ត្រូវ​បាន​បាត់បង់​អ្វី​ឡើយ។

រំឭក​ថា ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​របស់​អាមេរិក​បាន​កត់​សម្គាល់​ឃើញ​សកម្មភាព​ខុស​ប្រក្រតី​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៤ ​កញ្ញា ប៉ុន្តែ​មិន​ដឹង​ថា​ជា​ការ​វាយប្រហារ​រហូត​ទល់ ១១ ​ថ្ងៃ​ក្រោយ។ លុះ ២ ​ថ្ងៃ​បន្ទាប់ Facebook ក៏​ប្រញាប់​ជួសជុល​ចន្លោះ​ប្រហោង​នោះ ដោយ​ផល​ប៉ះពាល់​កើត​មាន​ទាំង​លើ​បណ្តាញ​សង្គម Facebook, Instagram និង​កម្មវិធី Messenger ក៏​ដូច​ជា WhatsApp ស្រប​ពេល​ខាង​ក្រុមហ៊ុន​ ក៏​ត្រៀម​រួច​ជា​ស្រេច​នឹង​បញ្ចេញ​សារ​ជូន​ដំណឹង​ដល់​បណ្តា​អ្នក​ប្រើប្រាស់​ទាំង​នោះ​ឲ្យ​បាន​ដឹង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

ប្រសិន​រក​ឃើញ​ថា​ គណនី​របស់​អ្នក​ពិត​ជា​ជាប់​ក្នុង​គណនី​វាយ​ប្រហារ​ទាំង ៣០ លាន​នោះ អ្នក​អាច​ចូល​ទៅ​កាន់​តំណ Help Center និង​ធ្វើ​តាម​ការ​ណែនាំ​ដូច​បាន​កំណត់​ពី​ Facebook ផ្ទាល់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា