ត្រាំ ព្យួររូបគំនូរខ្លួន និងប្រធានាធិបតីផ្សេងទៀត អង្គុយផឹកជុំគ្នាក្នុងបារ នៅសេតវិមាន

  • 2018-10-16 08:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក ចូល​ទៅ​ក្នុង​បារ​ដើម្បី​ផឹក​ស៊ី គឺ​ជា​រឿង​មួយ​ដែល​មិន​ងាយ​នឹង​កើតឡើង​ឡើយ ប៉ុន្តែ​នៅ​ក្នុង​សេតវិមាន ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ដូណាល់ ត្រាំ គឺ​មាន​រូបគំនូរ​មួយ​ផ្ទាំង បង្ហាញ​ឲ្យ​ឃើញ​ប្រធានាធិបតី​អាមេរិក​ទី៤៥ រូប​នេះ ជាមួយ​នឹង​ប្រធានាធិបតី​ដទៃ​ទៀត កំពុង​អង្គុយ​ផឹក​ជុំ​គ្នា​នៅ​ក្នុង​បារ​មួយ ពោរពេញ​ដោយ​ស្នាម​ញញឹម។

រូប​គំនូរ​មួយ​ផ្ទាំង​នោះ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រូបថត​មួយ​សន្លឹក ដែល​កម្មវិធី​ទូរទស្សន៍ «60 Minutes» របស់​អាមេរិក បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ខណៈ​អ្នក​យក​ការណ៍ លោកស្រី Lesley Stahl និង​លោក ត្រាំ កំពុង​ជជែក​គ្នា។

នៅ​ក្នុង​រូប​គំនូរ​នោះ​ដដែល គេ​សម្គាល់​ឃើញ​មាន​ប្រធាន​គណបក្ស​សាធារណរដ្ឋ ចំនួន ១៩រូប ប៉ុន្តែ​មាន​តែ ៧រូប​ប៉ុណ្ណោះ​ដែល​បាន​អង្គុយ​កៅអី៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង