ផាន់​ ផាត់យុទ្ធ​សង្ឃឹម​ ៧០​%​ អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2018-10-17 09:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ផាន់​ ផាត់យុទ្ធ​ សង្ឃឹម​ដល់​ទៅ​៧០%​ ថា​អាច​នឹង​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ស្រាល​របស់​គូបូតា​រដូវ​កាល​នេះ​បាន។​

កីឡាករ ផាន់ ផាត់យុទ្ធ

សិស្ស​គុន​របស់​លោក​ សាលវ័ន្ត​ ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​នៅ​សង្វៀន​បាយ័ន​ មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​ ព្រោះ​អី​ដៃគូ​មិន​មាន​ស្នៀត​អ្វី​ដែល​ល្អ​ជាង​ខ្លួន​ឡើយ។​ ការ​ប្រកួត​ជា​មួយ​ថៃ​ Anuntasak​ កាល​ពី​ថ្ងៃ​ទី៥​នោះ​ ប្រសិន​បើ​ខ្លួន​មិន​ឈឺ​ជើង​ទេ​ គឺ​វ៉ៃ​សន្លប់​តាំង​ពី​ទឹក​ទី៣​ម្ល៉េះ​ ព្រោះ​ឃើញ​ដៃគូ​រូប​នេះ​មាន​ចំណុច​ខ្សោយ​ច្រើន​ពិសេស​ជើង​ ប៉ុន្តែ​ខ្លួន​មិន​សូវ​ហ៊ាន​ទាត់​ដែរ​របួស​ចាស់​កាល​ពី​សប្ដាហ៍​ដំបូង​នៅ​ឈឺ​នៅ​ឡើយ។​

កីឡាករថៃសន្លប់

ជើង​ខ្លាំង​ខាង​លើ​នេះ​ សង្ឃឹម​ខ្ពស់​ផង​ដែរ​ ថា​អាច​នឹង​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ ទោះ​នៅ​២ប្រកួត​ក្រោយ​ទៀត​ក៏​ដោយ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ក៏​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ថែម​ទៀត​ រួម​ទាំង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឲ្យ​ល្អ​ឡើង​វិញ។​

កីឡាករ ផាន់ ផាត់យុទ្ធ

រំលឹក​ដែរ​ថា​ កីឡាករ​ ផាន់​ ផាត់យុទ្ធ​ ជា​បេក្ខភាព​ខ្មែរ​ម្នាក់​ចំណោម​កីឡាករ​ទាំង​អស់​៥នាក់​ដែល​កំពុង​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គូបូតា​ទម្ងន់​ ៥៤​គីឡូក្រាម​នៅ​សង្វៀន​បាយ័ន។​ អ្នក​ប្រដាល់​ម្នាក់​នេះ​ឥលូវ​កំពុង​មាន​៩​ពិន្ទុ​ ក្រោយ​ឈ្នះ​៣លើក​ជាប់​ៗ​គ្នា​ ប៉ុន្តែ​នៅ​សល់​២ប្រកួត​បន្ត​ទៀត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម