ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​ ឥណ្ឌូណេស៊ី​ ថៃ​ និង​កម្ពុជា​ នឹង​ប៉ះ​គ្នា​នៅ​បុណ្យសមុទ្រឆ្នាំនេះ

  • 2018-10-17 07:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​មួយ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​នា​ខែ​ធ្នូ​នេះ​ ឲ្យ​ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​កន្លង​ទៅ​នេះ​ ប៉ះ​គ្នា​ម្ដង​ដើម្បី​បង្ហាញ​សមត្ថភាព។​

កីឡាករ សាលី អ៊ូមើត

ឯកឧត្ដម​ ណុះ​ ស្លេះ​ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ជា​ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​ផង​នោះ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​ចង់​បង្ហាញ​អំពី​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឲ្យ​មហាជន​បាន​ស្គាល់​បន្ថែម​ទៀត​ផង​នោះ​ សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​៣ថ្ងៃ។​

ប្រធាន​សហព័ន្ធ​ខាង​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ម្ចាស់​មេដាយ​មាស​ទាំង​៣ប្រទេស​មាន​ ឥណ្ឌូណេស៊ី​ ថៃ​ និង​កម្ពុជា​ នឹង​ត្រូវ​ប្រកួត​គ្នា​លើ​វិញ្ញាសា​មួយ។​ នៅ​២វិញ្ញាសា​ទៀត​សម្រាប់​អ្នក​មាន​សមត្ថភាព​បង្គួរ​ និង​អ្នក​មាន​សមត្ថភាព​ខ្ពស់។​ ចំពោះ​ការ​គណៈកម្មាធិការ​រៀបចំ​គឺ​បាន​ការ​ជួយ​ពី​ប្រទេស​ថៃ​ និង​ឥណ្ឌូណេស៊ី។​

ឯកឧត្ដម​ ណុះ​ ស្លេះ(ឆ្វេង)

រំលឹក​ដែរ​ថា​ ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧​ ឆ្នាំ​២០១៨​នេះ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​ពាក់កណ្ដាល​ខេត្ត​ធ្នូ​ នៅ​ឯ​ខេត្ត​កោះកុង​ ហើយ​ក៏​មាន​ការ​ប្រកួត​កីឡា​ច្រើន​ប្រភេទ​ផង​ដែរ​ក្នុង​ការ​អបអរ​កម្មវិធី​មួយ​នេះ។​ ដោយ​ឡែក​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ក៏​បាន​អញ្ជើញ​ម្ចាស់​មេដាយ​មាន​ទ្វីប​អាស៊ី​ ដែល​ទើប​និង​ឈ្នះ​នៅ​ឥណ្ឌូណេស៊ី​ មក​ចូលរួម​បុណ្យ​សមុទ្រ​លើក​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​