មកស្គាល់ មហាសេដ្ឋីពាន់លានដុល្លារវ័យក្មេងបំផុតលើលោក សង្ហាមិនចាញ់តារាល្បី

  • 2018-10-18 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ឆ្នាំ​នេះ បុរស​សង្ហា Gustav Magnar Witzoe វ័យ​ត្រឹម ២៥​ឆ្នាំ ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​វ័យ​ក្មេង​បំផុត​របស់​ពិភពលោក​ដោយ​ទស្សនាវដ្ដី Forbes។

មហាសេដ្ឋី​មក​ពី​ប្រទេស​ន័រវេស​រូប​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជា​ទឹក​ប្រាក់​​ជាង ៣,១៨ ពាន់​លាន​ដុល្លារ។ លើស​ពី​នេះ​ទៀត សេដ្ឋី​វ័យ​ក្មេង​រូប​នេះ បាន​សម្ញែង​ជីវិត​រស់​នៅ​បែប​ស៊ីវិល័យ​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម Instagram ដែល​មាន Followers ជាង ៨០​ម៉ឺន​នាក់។ លោក Gustav តែង​បង្ហោះ​រូប​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​នៅ​កន្លែង​ល្បី​ៗ​ជា​ច្រើន រួម​ទាំង​បង្អួត​រថយន្ដ​ថ្លៃ​ៗ, យន្តហោះ​ផ្ទាល់​ខ្លួន និង​នាវា​កម្សាន្ដ​ផ្ទាល់ខ្លួន​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ យោង​តាម Forbes ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​លោក បាន​មក​ពី​មរតក​របស់​ឪពុក​ដែល​ម្ចាស់​កសិដ្ឋាន​ត្រី​សាម៉ុន​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៩១៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម