បង្ហាញ​ស្មាតហ្វូន Android កម្លាំង​ខ្លាំង​ ១០ ម៉ូឌែល​ប្រចាំ​ខែ​កញ្ញា

  • 2018-10-19 11:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី AnTuTu បាន​ចុះ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ស្មាតហ្វូន Android ចំនួន ១០ ម៉ូឌែល​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ល្បឿន​ខ្ពស់​បំផុត​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៨។

តំណែង​លេខ ១ បាន​ទៅ​លើ Gaming Smartphone ម៉ូឌែល Asus ROG មាន​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 មាន CPU ល្បឿន 2.96GHz មាន​ ២៩៩ ៧០៦ ពិន្ទុ។ តាម​ពី​ក្រោយ​ដោយ​គូ​ប្រជែង Xiaomi Black Shark ​ប្រកៀក​ដោយ OnePlus 6 របស់​ក្រុមហ៊ុន​ប្រទេស​ចិន​នៅ​តំណែង​ទី​បី។

បន្តបន្ទាប់​មាន Vivo NEX S, Xiaomi Mi 8, Oppo Find X, Samsung Galaxy note 9, Asus Zenfone 5z, Mi Mix 2S និង​កំពូល​ស្មាតហ្វូន​តម្លៃ​ថោក Pocophone F1 មាន​ប្រើ​ឈីប Snapdragon 845 ក៏​ឈរ​នៅ​ចំណាត់ថ្នាក់​បាត​តារាង​ផង​ដែរ។

ទិន្នន័យ​នេះ​ក៏​រំពឹង​នឹង​មាន​ការ​ប្រែប្រួល​នៅ​បញ្ចប់​ខែ​តុលា ​ក្រោយ​ Huawei ទើប​ប្រកាស​ស្មាតហ្វូន ៤ ម៉ូឌែល​មាន Mate 20, Mate 20 Pro, Mate 20 X និង Mate 20 RS Porsche Design បំពាក់​នូវ​បន្ទះ​ឈីប​សេរ៊ី​ខ្ពស់​ផុត​លេខ Kirin 980 SoC។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម