មេក្រុមចម្រៀង​វ័យក្មេង​កូរ៉េ ​ចេញ​មុខទម្លាយរឿងពិត​ពីទារុណកម្មគ្មានមេត្តារបស់ផលិតកម្ម

  • 2018-10-21 08:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​រង​នូវ​រឿង​ឈឺចាប់​ហួស​ប្រមាណ​ពេក​ មេ​ក្រុម​ចម្រៀង​ប្រុស​វ័យ​ក្មេង​របស់​កូរ៉េ​ The East Light ​បាន​បើក​សន្និសីទ​កាសែត​មួយ​ និង​ទម្លាយ​រឿង​ពិត​ដែល​ខ្លួន​ និង​ក្រុម​ជួប​ប្រទះ​នា​ពេល​កន្លង​មក។

ក្រុម The East Light

តារា​ចម្រៀង​ Lee Seok Cheol មេក្រុម​ The East Light បាន​ចេញ​មុខ​បើក​កកាយ​រឿង​ពិត​គ្មាន​សល់​ អំឡុង​ពេល​បង្ហាញ​ខ្លួនក្នុង​សន្និសីទកាសែត​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​តុលា​កន្លង​ទៅ។

Seok Cheol បាន​ផ្ដើម​ថា៖ "ខ្ញុំ​ពិត​ជា​សុំទោស​ និង​អរគុណ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​វត្តមាន​ចូលរូម​នៅ​ពេល​នេះ។ វា​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ ផលិតករ​ (PD) របស់​យើង ដែល​តែង​វាយ​ធ្វើ​បាប​ពួកខ្ញុំ ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧។ គាត់​​តែង​គំរាម​ថា​ គាត់​នឹង​សម្លាប់​ពួកយើង​ចោល​ បើ​ហ៊ាន​ប្រាប់​ម្ដាយ​ឪពុក”។

មេក្រុម​រូបនេះ​បន្ត​ទៀត​ថា៖ "វា​ជា​រឿង​ពិត​ដែល Lee Seunghyun (សមាជិក​ក្នុង​ក្រុម) ធ្លាប់​ត្រូវ​ PD ​ធ្វើបាប​ម្ដង រហូត​ជាំភ្លៅ​ និង​ដៃ។ ចំណែក​អ្នក​ច្រៀង​ប្រចាំ​ក្រុម​ គឺ​ Lee Eunsung ត្រូវ​គេ​វាយក្បាល​រហូត​ចេញ​ឈាម"។

Seok Cheol បាន​ឲ្យដឹង​ទៀត​ថា​ ប្រធាន​ក្រុមហ៊ុន​របស់​ខ្លួន​ ដែល​ធ្វើ​ជា​សាក្សី​ក្នុង​រឿង​ទាំង​នេះ​ បែរ​ជា​ប្រាប់​មក​ក្រុម​ថា​ ឲ្យ​ពួកគេ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​សិន​ទៅវិញ។ "CEO មិន​បាន​មើល​ថែ​យើង​ឲ្យ​បាន​ល្អ​នោះទេ ហើយ​គាត់​បែរ​ជា​បង្គាប់​យើង​ឲ្យ​សម្ដែង​ធម្មតា​លើ​ទូរទស្សន៍​ ក្រោយ​កើត​រឿង​ទាំង​នោះ​ទៀត”។ នេះ​បើ​តាម​តារា​ប្រុស​រូបនេះ​បន្ថែម។

ជាមួយ​គ្នា​នោះ​ ក្រោយ​មាន​ការ​ទម្លាយ​រឿង​រ៉ាវ​ទាំង​នេះ​ ក៏​មាន​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា​ PD ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ធ្វើបាប​ក្រុម​ The East Light ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ហើយ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម