អែម​ហួស! PUBG ចេញ​វីដេអូ​បង្ហាញ​ឈុត​សំលៀកបំពាក់​ថ្មី ត្រៀម​អបអរ​បុណ្យ Halloween

  • 2018-10-22 11:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម Playerunknown's Battlegrounds បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​ខ្លី​ជាង​មួយ​នាទី​ជុំវិញ​ការ​អបអរ​សម្រាប់​បុណ្យ Halloween ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ទី ៣១ តុលា​ខាង​មុខ​នេះ។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​បាន​ជឿជាក់​ថា​នឹង​បង្ហាញ​នូវ​សំលៀកបំពាក់​ថ្មី​ចំនួន ៦ ឈុត (ដូច​បង្ហាញ​ក្នុង​វីដេអូ) ដែល​មាន​ភាព​ព្រឺព្រួច​ខ្លាំង​បំផុត។

បន្ថែម​ពី​នេះ​ PUBG ក៏​នឹង​រចនា​បន្ថែម​នូវ​ការ​តុបតែង​បរិយាកាស​ក្នុង​ផែនទី​ទាំង ៣ ឲ្យ​សក្ដិសម​ទៅ​នឹង​ពេលវេលា​នៃ​បុណ្យ​មាន​ដើម​កំណើត​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ។

រំឭក​ថា​មុន​នេះ​បន្តិច PUBG ក៏​ធ្លាប់​ប្រកាស​ពី​ផែនការ​ដាក់​ដំណើរការ​វគ្គ​ថ្មី​ឲ្យ​ឈ្មោះ​ថា Platoon ដែល​ជា​ប្រភេទ​វគ្គ​ចាត់​មនុស្ស​ពី ៥ ទៅ ១០ នាក់​ក្នុង​ថេរវេលា​មាន​កំណត់ ប៉ុន្តែ​សោកស្តាយ​បែរ​ជា​ត្រូវ​ខកខាន Update ដោយ​សារ​មាន​កំហុស​បច្ចេកទេស​មួយ​ចំនួន។ ជុំវិញ​រឿងរ៉ាវ​នេះ​គណនី PUBG Help លើ​ Twitter ក៏​បង្ហោះ​សារ​សូម​អភ័យទោស ដោយ​បញ្ជាក់ថាវគ្គ Platoon នឹង​មិន​អាច Update នា​សប្តាហ៍​នេះ​ឡើយ ពោល​គឺ​រង់​ចាំ​ក្នុង​ពេលវេលា​បន្ទាប់​ទៀត។

ប្រភព: https://www.futuregamereleases.com/2018/10/scary-skins-coming-to-pubg-to-celebrate-halloween/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PCGamer | futuregamereleases   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី