ឥណ្ឌា ជាប្រទេសមានទីក្រុងចំនួន ១០ បំពុលបរិយាកាសបំផុតលើលោក ខ្លាំងជាងចិនទៀត!
- 2018-10-24 03:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ជាប្រទេសមានទីក្រុងចំនួន ១០ បំពុលបរិយាកាសបំផុតលើលោក ខ្លាំងជាងចិនទៀត!
ចន្លោះមិនឃើញ
បើយោងតាមការបូកសរុបទិន្នន័យថ្មីមួយ ឥណ្ឌា បានក្លាយជាប្រទេសដែលមានទីក្រុងចំនួន ១០ បំពុលបរិយាកាសបំផុតលើលោក បើប្រៀបធៀបទៅគឺខ្លាំងជាងប្រទេសចិនទៀត។
គេហទំព័រ Economic Times បានបង្ហាញថា ឥឡូវនេះបញ្ហារបស់ប្រទេសឥណ្ឌា គឺពិបាកក្នុងការសម្រេចផែនការជាតិ ដើម្បីទប់ស្កាត់នឹងការបំពុលបរិយាកាស ដូចដែលប្រទេសចិនបានធ្វើកាលពីឆ្នាំ២០១៦។ បើងាកត្រលប់ទៅមើលពេលនោះ រដ្ឋាភិបាលចិនបានប្ដេជ្ញាចិត្តកាត់បន្ថយខ្យល់ពុល ដែលគ្របដណ្ដប់ពេញផ្ទៃមេឃរបស់ពួកគេ។
ផ្ទុយទៅវិញ ទោះបីជារដ្ឋាភិបាលឥណ្ឌាបានកំណត់គោលនយោបាយមួយចំនួនក្ដី ក៏មានបញ្ហាប្រឈមផ្សេងៗគ្នាជាច្រើន បានរារាំងដល់ផែនការនានា។ ក្រៅពីនោះ បញ្ហាសង្គមដទៃទៀត ដូចជា ភាពគ្មានការងារធ្វើខ្ពស់ និង ភាពក្រីក្រដែលជាបញ្ហាធំ ធ្វើឲ្យមានការលំបាកក្នុងការយកចិត្តទុកដាក់លើបញ្ហាបំពុលបរិយាកាសនេះ។
យ៉ាងណាមិញ ប្រជាពលរដ្ឋឥណ្ឌា មានការខឹងសម្បារយ៉ាងខ្លាំង ដោយសារតែខ្វះការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលការបំពុលបរិយាកាសកំពុងបង្កឡើង៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖