ហោចណាស់​ កិច្ច​ប្រជុំ​កំពូ​ល​បច្ចេកវិទ្យា​ដំ​បូ​ង​គេ​នៅ​ខ្មែរ ទាក់ទាញ​អ្នក​ចូលរួម​រាប់ពាន់នាក់​

  • 2018-10-24 07:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហោចណាស់​ កិច្ច​ប្រជុំ​កំពូ​ល​បច្ចេកវិទ្យា​ដំ​បូ​ង​គេ​នៅ​ខ្មែរ ទាក់ទាញ​អ្នក​ចូលរួម​រាប់ពាន់នាក់​កាល​ពី​ថ្ងៃ ២១ តុលា មាន​ការ​រៀបចំកម្មវិធី ​ដោយ​ក្រុមហ៊ុន Smart Axiata និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន (NIPTICT) និង​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ (MPTC) និង​មូល​និធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍ (CBRDF) កិច្ច​ប្រជុំ​កំពូ​ល​បច្ចេកវិទ្យា​កម្ពុជា ត្រូវបាន​រៀបចំ​ជា​លើក​ដំ​បូ​ង​ហើយ​នៅខ្មែរ​។​

រាល់ក្រុមហ៊ុនដែលបានចូលរួម ​មាន​ឱកាស​ឈ្នះ​មូល​និធិ​វិនិ​យោគ​រហូតដល់ ១ លាន​ដុល្លារ​ អំឡុង​ពេលធ្វើ​បទ​បង្ហាញ​ទាញ​ការ​វិ​និ​យោគ​នៅក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូ​ល​របស់ Seedstars កម្រិត​តំបន់​អាស៊ី និង​កម្រិត​ពិ​ភព​លោក ពី Seedstars។​

ចាប់តាំងពី​ថ្ងៃ​សុក្រ គំនិត​ផ្ដួចផ្ដើម​ជាច្រើន ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Smart ត្រូវបាន​អនុវត្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​មានដូចជា​៖​

  • កម្មវិធី Seedstars World ជា​កម្មវិធី​ប្រកួត​ធំជាងគេ​បំផុត​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី ​ក្នុង​ប្រទេស​កំ​ពុង​លូតលាស់ ដែល​ក្នុង​នោះ​មាន​កម្មវិធី Bootcamp រយៈពេល​ ២​ថ្ងៃ ព្រម​ជាមួយនឹង​ឱកាស​ក្នុង​ការហ្វឹកហាត់ ដោយ​គ្រូ​ល្បីៗ​ក្នុងស្រុក ក៏ដូចជា​អន្តរជាតិ​

  • កម្មវិធី​ជជែក​កសាង​បណ្ដាញ​អាជីវកម្ម​បង្កើត​ថ្មី​/​វិនិយោគិន ដែល​មាន​ការចូលរួម​​ពី​សំណាក់​តួអង្គ​នានា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ក្នុង​រ​ង្វ​ង់​អាជីវកម្ម​ថ្មី រួមទាំង​គ្រូ​មកពី​កម្មវិធី Seedstars Bootcamp ផងដែរ​

  • BarCamp ដែល​ជា​កម្មវិធី​លើកកម្ពស់​ការ​យល់ដឹង​អំពី​បច្ចេកវិទ្យា សហគ្រិនភាព និង​អាជីវកម្ម​ថ្មី ធំជាងគេ​បំផុត​នៅ​កម្ពុជា

  • ម​ជ្ឍដ្ឋាន​អ្នក​អភិ​វ​ឌ្ឍ​ន៍​កម្មវិធី​លើ Facebook (Facebook Developer Circle) ដែល​ជា​សហ​គមន៍​អ្នក​អភិ​វ​ឌ្ឍ​ន៍ ដែល​ចែក​រំលែក​ពី​បច្ចេកវិទ្យា​ថ្មីៗ និង​ប្រមូល​ផ្ដុំ​ទៅដោយ​អ្នកជំ​នា​ញ​ក្នុងស្រុក​

  • “Startup Kingdom” ដែល​បង្ហាញ​ពី​របាយការណ៍​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចេញផ្សាយ​ឆាប់ៗ​

  • កម្មវិធី Smart Tech Talk ដែល​ជា​វេទិកា​ប្រចាំឆ្នាំ ដែល​មាន​ការចូលរួម​ពី​ពី​វារ​គ្មិន​អន្តរជាតិ និង​វ​គ្គ​ពិភាក្សា​ផ្សេងៗ

ជាមួយ​គ្នា​នេះ​វាគ្មិន​អន្តរជាតិ​នានា​មកពី​ក្រុមហ៊ុន Google Facebook Leaderonomics Huawei Transcosmos និង Digital Ventures បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកចូលរួម​ជាច្រើន​ក្នុង​កម្មវិធី​ផងដែរ។

ជាក់ស្តែងនៅក្នុង​កម្មវិធីផ្ទាល់ ក្រុមហ៊ុន Smart Axiata ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​នូ​វ​កម្មវិធី Application Program Interface (API) របស់ខ្លួន ដែល​មាន​ឈ្មោះថា “Ideamart powered by Smart” ដែល​មាន​បំណង​អនុញ្ញាតឲ្យ​មាន​ការចូលរួម និង​ការចាប់​ដៃគូ​បាន​លឿនៗ​នៅក្នុង​ម​ជ្ឈដ្ឋាន​ឌីជីថល​។ កម្មវិធី​នេះ​នឹង​ក្លាយជា​កម្លាំង​ជំ​រុញ​ដល់​អ្នក​អភិ​វ​ឌ្ឍ ដែល​មាន​ការលូតលាស់​លឿន​លឿន និង​បណ្ដាញ​ផ្គត់​ផ្គង់​ឯកសារ​នានា ដើម្បី​រកប្រាក់​ចំណូល​ពីការងារ​របស់ខ្លួន តាម​រយៈ​ការចែក​រំលែក APIs ជាមួយនឹង Smart​។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ព្រឹត្តិការណ៍​ផ្សេងៗ និង​ស្ដីពី Ideamart សូម​តាមដាន​ទំព័រ Facebook របស់ Smart គឺ Smart for Cambodia ដោយ​ចុច​ត្រង់​នេះ ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh ​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម