សាកល្បង​ទម្លាក់ iPhone XR និង iPhone 8 ពី​ទី​ខ្ពស់ ចុង​ក្រោយ​រក​ឃើញ​អ្នក​ឈ្នះ

  • 2018-10-29 11:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR ទើប​មាន​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ត្រូវ​បាន​ក្រុម​ការងារ EverythingApplePro យក​មក​សាកល្បង​ទម្លាក់​តេស្ត​មើល​ភាព​មាំ​ជាមួយ iPhone 8 សេរ៊ី​ឆ្នាំ ២០១៧ របស់ Apple។

ខ្នង​ក្រោយ​នៃ​ម៉ូឌែល​ទាំង​ពីរ​ពុំ​បាន​រុំ​ព័ទ្ធ​ដោយ​សារធាតុ​អាលុយមីញ៉ូម​នោះ​ទេ ពោល​គឺ​ស្រោប​ដោយ​កញ្ចក់​ដូច​គ្នា ប៉ុន្តែ​ខាង​ក្រុមហ៊ុន Apple មិន​ទាន់​បង្ហើប​ច្បាស់​ថា​កញ្ចក់​ទាំង​ពីរ​មាន​ភាព​ខុស​ប្លែក​គ្នា​ឬ​បែប​ណា។ ចម្លើយ​ពិត​ប្រាកដ​ម្ចាស់ Channel មាន Subscriber ជាង ៦,៣ លាន​នាក់​នឹង​បង្ហាញ​ជូន​អ្នក​រាល់​គ្នា​ដូច​ខាង​ក្រោម។

តេស្ត​ក្នុង​បី​ដំណាក់​កាល​ផ្សេង​ពី​គ្នា ដោយ​ទម្លាក់​គ្រប់​ជ្រុង​ទាំង​ផ្នែក​កញ្ចក់​មុខ ក្រោយ និង​គែម​សង​ខាង ដោយ​កម្ពស់​ត្រឹម​ចង្កេះ​នៅ​ដំណាក់​កាល​ទី​មួយ​ម៉ូឌែល​ទាំង​ពីរ​ពុំ​មាន​ការ​ខូចខាត​អ្វី​ទាំង​អស់ ប៉ុន្តែ​ចូល​ដល់​ការ​សាកល្បង​លើក​ទី​ពីរ​កម្ពស់​ត្រឹម​ក្បាល យើង​ឃើញ​ថា iPhone 8 បាន​ប្រេះស្រាំ​អេក្រង់​មុខ រហូត​ដល់​រលត់​សូន្យ​ឈឹង មិន​អាច​ដំណើរការ​ទៅ​មុខ​ទៀត​បាន និង​សូម្បី​តែ​កញ្ចក់​ខ្នង​ក្រោយ​ក៏​ត្រូវ​ប្រេះ​ម៉ត់​អស់​ដែរ។

ចូល​ដល់​ដំណាក់​កាល​ទី​បី​ដែល​សល់​ត្រឹម iPhone XR កម្ពស់ ៩ ហ្វីត ប្រហែល ២,៧ ម៉ែត្រ​ទើប​ឃើញ​ថា​ខ្នង​ក្រោយ​របស់ XR រង​ភាព​ប្រេះស្រាំ។ ថ្វី​បើ​នេះ​ជា​លទ្ធផល​ដ៏​ល្អ​របស់ Apple សម្រាប់ iPhone តម្លៃ ៧៤៩ ដុល្លារ ប៉ុន្តែ​ក្រុម​ការងារ​ខាង​លើ​នៅ​តែ​បន្ត​ណែនាំ​ដល់​ប្រិយមិត្ត​អ្នក​ទស្សនា​គួរ​ណា​ទិញ​ស្រោម​ការពារ​ធ្លាក់​ប្រើប្រាស់​ជា​ប្រចាំ ព្រោះ​តាម​ឯកសារ​យោង​កន្លង​ទៅ​តម្លៃ​ផ្លាស់ប្តូរ​កញ្ចក់​ក្រោយ​លើ XR ថ្លៃ​ជិត ៣០០ ដុល្លារ​ឯ​ណោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា