Apple មិន​ចេញ​សម្បក​ការពារ​លើ iPhone XR មាន​មូលហេតុពិសេស​មួយ​

  • 2018-10-29 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR ចេញ​លក់​លើ​ទីផ្សារ​ ​ជាមួយ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ​ ប៉ុន្តែ​មិន​មាន​វត្តមាន​សម្បក​ការពារ​ចេញ​ពី​ក្រុមហ៊ុន​ម្ចាស់​ទូរសព្ទ​នេះ​ទេ។​ Apple មិន​បាន​បញ្ជាក់​ ហេតុផល​មិន​បាន​រៀបចំ​ជម្រើស​សម្បក​ការពារ​ សម្រាប់​ XR ឡើយ​។

បើ​ដើរ​ចូល​ហាង​ Apple Store (បរទេស) អាច​រក​ឃើញ​ជម្រើស​ពី​ Otterbox ឬ​ ក្រុមហ៊ុន​ដទៃ​ទៀត​ ប៉ុន្តែ​មិន​មាន​ពី​ Apple ឡើយ​។ ពិត​ណាស់​ មិន​ទាន់​មាន​បច្ចុប្បន្ន​។

iPhone XR មាន​ពណ៌​ច្រើន​ ទំនង​ពិបាក​រក​ស្ទីល​សម្បក​ ស្រោប​លើ​ ប៉ុន្តែ​គំនិត​រចនា​នេះ​ Apple ហាក់​មាន​ក្នុង​ចិត្ត​ តួយ៉ាង​ដូចជា​ iPhone 5C មាន​ពណ៌​ច្រើន​ Apple បាន​ចេញ​សម្បក​ស៊ីលីកុន​។

សម្បក​ថ្លា​ មិន​ពិបាក​ក្នុង​ការ​ផលិត​នោះ​ទេ​ ក្រុមហ៊ុន​ដូចជា​ Speck, Tech21, Otterbox និង​ Insignia មាន​លើ​ទីផ្សារ​ ហើយ​ Apple ក៏​មិនមែន​គ្មាន​បទពិសោធន៍​ផលិត​សម្បក​ស៊ីលីកុន​នេះ​ដែរ​។ ទំនង​ក្រុមហ៊ុន​រង់ចាំ​មើល​ ចំណាប់​អារម្មណ៍​ជាមួយ​សម្បក​ផលិត​ពី​ក្រុមហ៊ុន​ផ្សេង​ មុន​ពេល​ចេញ​របស់​ខ្លួន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម