iPhone X ហាងឆេង​នៅសល់ម៉ាន​ដែរ?

  • 2018-10-30 02:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ទូរសព្ទ iPhoneមួយ​ទឹក​នៅ​តែ​បន្ត​ប្រែ​ប្រួល​តម្លៃ​ពី​មួយ​សប្ដាហ៍ ទៅ​មួយ​សប្ដាហ៍​និង​មាន​លក់​នៅ​លើ​ទី​ផ្សារ​មាន​តម្លៃ​ខុស​ៗគ្នា ទៅ​តាម​គុណភាព។

ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ក្រោយ​ពេល iPhone ស៊េរី​ថ្មី XS និង XS Max មាន​លក់​នៅ​លើ​ទីផ្សារ​បាន​ជាង​មួយ​ខែ​តែ​សម្រាប់ iPhone X វិញ​ក៏​មាន​​តាំង​លក់​នៅ​តាម​ហាង​មិន​ដាច់​ដែរ។

​តម្លៃ iPhone X មួយ​ទឹក​

  • iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៥០ ដុល្លារ

  • iPhone X ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ

តម្លៃ​ថ្មី​ធានា​ពីហាង

  • iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៩៥៩ ដុល្លារ
  • iPhone Xទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ០៤៩ ដុល្លារ

តម្លៃ​ថ្មី​ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ

  • iPhone X ទំហំ 64GB មាន​តម្លៃ​ប្រហែល ១ ២២៨ ដុល្លារ
  • iPhone Xទំហំ 256GB មាន​តម្លៃ​ប្រហែល ១ ៤០៨ ដុល្លារ

ងាក​មក iPhone ស៊េរី​ថ្មី​វិញ​គឺ iPhone XR, XS និង XS Max តាម​ប្រភព​ពី​ក្រុមហ៊ុន​នាំចូល​ផ្លូវ​ការ​បាន​ទម្លាយ​តម្លៃ​ នឹង​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​នៅ​​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង សុខលី, សៀង លីន, អង្គរមាស និងហាង 3Plus។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី