វីដេអូ​ស្ដែង​ៗ​បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​ម្ចាស់​ក្លឹប​ Leicester ធ្លាក់​គួរ​ឲ្យ​រន្ធត់​

  • 2018-10-31 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vichai Srivaddhanaprabha ម្ចាស់​ក្លឹប​ Leicester City បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ចំណោម​ជនរងគ្រោះ​៥​នាក់​ដែល​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ក្រៅ​កីឡដ្ឋាន King Power Stadium កាល​ពី​យប់​ថ្ងៃ​សៅរ៍។​

សេដ្ឋី​ជនជាតិ​ថៃ​រូប​នេះ​បាន​ជិះ​ ឧទ្ធម្ភាគចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ទម្លាប់​ក្រោយ​ចប់​ការ​ប្រកួត​ដែល​ Leicester ស្មើ​គ្នា​ ១-១​ ជាមួយ​ West Ham។​ ជា​អកុសល​ឧទ្ធម្ភាគចក្រ​របស់​លោក​មាន​បញ្ហា​ម៉ាស៊ីន​ពេល​ដែល​ហោះ​ឡើង​រួច​ក៏​​វិល​ខ្លួន​ធ្លាក់​ចុះ​មក​ក្រោម​វិញ​យ៉ាង​គួរ​ឲ្យ​រន្ធត់​សម្លាប់​ជីវិត​ទាំង​អស់​នៅ​លើ​នោះ។​

វីដេអូ​នៃ​ហេតុការណ៍​នោះ​ត្រូវ​បាន​ថត​ជាប់​ដោយ​បុគ្គលិក​នៅ​ក្នុង​កីឡដ្ឋាន​ និង​វីដេអូ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​យក​ចេញ​ពី​​កាមេរ៉ា​សុវត្ថិភាព​ CCTV នៅ​ខាង​ក្រៅ​។ សូម​មើល​នៅ​ខាង​ក្រោម៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម