ពេល​រថភ្លើង​បន្លឺ​សញ្ញាជិត​មក​ដល់ តើអ្នក​បើក​បរ​យាន​ផ្សេង​ឆ្លងកាត់​ត្រូវធ្វើដូច​ម្តេច?

  • 2018-10-31 03:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នក​បើក​បរ​​យាន​ជំនិះ​ដែល​បាន​ឆ្លង​កាត់​ការ​ប្រ​ឡង​យក​បណ្ណ​បើក​បរ​ប្រ​ហែល​ជា​បាន​ដឹង​ច្បាស់​ហើយ​ពី​របៀប​បើក​បរ​ឆ្លង​កាត់​ផ្លូវរថ​ភ្លើង ខណៈ​អ្នក​បើកបរ​ខ្លះ​ទំនង​ជាមិនទាន់​​បាន​ដឹង​ឬភ្លេច​ក៏ថា​បាន ព្រោះកន្លងមក​ក៏ធ្លាប់មាន​ករណី​រថភ្លើង​បុរ​រថយន្ត​ដែល​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ផងដែរ​។​

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​ចែក​ពី​របៀប​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​ដោយ​តម្រូវ​ឲ្យ​អ្នក​មើក​បរ​យាន​យន្ត​ផ្សេងៗមាន​ការ​យល់​ដឹង​ទៅ​លើចំណុច​មួយ​ចំនួន​ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ។​

ត្រង់​មាត្រា​២២ ចែងថា​ពេល​បើក​បរ​ឆ្លង​កាត់​ផ្ឡូវ​រថភ្លើង​ អ្នក​បើកបរ​យាន​យន្ត​ផ្សេងៗ​ត្រូវ​បន្ថយ​ល្បឿន​ និង​មិន​ត្រូវ​បើក​ចូល​​ផ្លូវ​កាត់​នឹង​ផ្លូវ​រថភ្លើង​ពេល​របាំងបិត កំពុង​បិទ ឬ​កំពុង​បើក​នោះទេ។

មាត្រា​ដដែល​ចែង​ទៀត​ថា​អ្នក​បើក​បរ​ត្រូវ​ស្តាប់​តាម​បញ្ជា​របស់​ឆ្មាំ​ កុំ​បង្ក​ការ​រំខាន​ឬឧបសគ្គ​ដល់ការ​បើក​របារ ឬ របាំង​នោះទេ។ មួយ​វិញ​ទៀត​នៅ ពេល​រថភ្លើង​បន្លឺ​សញ្ញា​ជិត​មក​ដល់ អ្នក​បើកបរ​យាន​យន្ត​ផ្សេង​ៗ​ត្រូវ​ឈប់​យ៉ាង​តិច​ពីរ​ម៉ែត្រ​ពី​របា ឬរ​បាំង​ ក្នុង​ករណីគ្មាន​របារ ឬរបាំងត្រូវ​ឈប់​យ៉ាង​តិច​ប្រាំម៉ែត្រ​ពី​ផ្លូវ​រថភ្លើង៕

អត្ថបទ៖ ទូច សុខា