គាំទ្រ​អក្សរ​ខ្មែរ ទេព សុវិចិត្រ បញ្ចេញ​ពុម្ព​អក្សរ​មួយ​បែប​ទៀត ​ស្អាត​ប្លែក!

  • 2018-10-31 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុម្ព​អក្សរ​ខ្មែរ​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា កន្ទុំ​រុយ ២ ត្រូវ​បានរចនា​ឡើង​​​ ដោយ​យុវជនមួយ​រូប​ដែលស្រលាញ់​និង​ចូល​ចិត្ត​ការធ្វើ​ពុម្ពអក្សរ​ ដើម្បី​ជា​ការ​រួម​ចំណែក​ជំរុញ​ការ​សរសេរ​អក្សរ​ខ្មែរ​បាន​ទូលំលាយ​។

​ទេព សុវិចិត្រ អ្នក​រចនា​ពុម្ព​អក្សរ​នេះ​ឲ្យ​ដឹង​ថា កន្ទុំរុយ ២ ជា​កំណែ​ថ្មី​នៃ​អក្សរ កន្ទុំរុយ ១(ជំនាន់ដំបូង) ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ Google Fonts កាល​ពី​ឆ្នាំ២០១៣ ដោយ​កែ​សម្រួល​ ភាព​ស៊ីគ្នា​នៃ​តួអក្សរ សមាមាត្រ និង​ខ្សែកោងជាដើម​។

រូបផ្តល់ឲ្យ៖ ​ទេព សុវិចិត្រ

យុវជន​មាន​ទេពកោសល្យ​រូប​នេះបន្ត​ថា ការ​រចនា​ថ្មី​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​អក្សរ​ខ្មែរ​អាច​បម្រើ​ដល់ ទំនោរ​នៃ​ការ​រចនា​ក្នុង​សម័យ​បច្ចេកវិទ្យា រួម​ទាំង​ផ្ដល់សម្ផស្ស​មួយ​បែប​ដែល​អ្នក​អាច​យក​ទៅ​ប្រើប្រាស់​បាន​ ក្នុង​កាលៈទេសៈ​ផ្សេងៗ។

ចង់​ដឹង​ការ​បកស្រាយ​ពី​របៀប​ធ្វើ​អក្សរ និង​អត្ថន័យ​នៃ​ពាក្យ​ថា កន្ទុំរុយ ២ ​អាន​នៅ​ខាងក្រោម៖

PDF: www.dropbox.com/s/lh7tkbdm7h34ygi/Kantumruy2

អត្ថបទ៖ រក្សា