ស៊ីថូ ណាថាន់ ប្រាប់ចំណុចពិសេសៗ CBS អាចបង្កើតសង្វៀនប្រដាល់៦កម្មវិធីផ្សេងគ្នា
- 2018-11-01 07:21:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីថូ ណាថាន់ ប្រាប់ចំណុចពិសេសៗ CBS អាចបង្កើតសង្វៀនប្រដាល់៦កម្មវិធីផ្សេងគ្នា
ចន្លោះមិនឃើញ
ប្រធានកីឡាក្រុមហ៊ុន CBS របស់ទូរទស្សន៍ CNC ថាមូលហេតុស្ថានីយរបស់លោក មានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភច្រើន គឺដោយសារមានគុណភាពល្អ និងភាពសម្បូរបែបនៃរូបមន្តការប្រកួតផង ទើបក្រសោបបាន៦សង្វៀនប្រដាល់ផ្សេងៗគ្នាបែបនេះ។
លោក ស៊ីថូ ណាថាន់ បានឲ្យដឹងថា បើនិយាយពីការបង្កើតសង្វៀនជាបន្តបន្ទាប់នាពេលថ្មីៗនេះ គឺដោយសារមានការទុកចិត្តពីសំណាក់ម្ចាស់ឧបត្ថម្ភនានា និងរួមផ្សំកត្តាមួយចំនួនទៀតដែរ។ កត្តាទាំងនោះដូចជា មានរូបមន្តក្នុងការប្រកួតច្រើនងាយស្រួលម្ចាស់ឧបត្ថម្ភជ្រើសរើសយក មានគុណភាពល្អកីឡាករទាំងបរទេស និងខ្មែរ ចាប់គូសមស្របប្រហាក់ប្រហែលគ្នា។ ក្រៅពីនេះទៀត គឺមានក្រុមការងារល្អ ចេះសហការគ្នាទាំងផ្នែកលក់ និងផ្នែកកីឡា បន្ថែមពីនេះទៀត មានអ្នកអត្ថាធិប្បាយប៉ិនប្រសប់ រួមទាំងការតុបតែងឆាកស្អាតទំនើបផងដែរ។
អ្នកជំនាញខាងថ្វីមាត់រូបនេះលើកឡើងទៀតថា ក៏អរគុណណាស់ចំពោះដៃគូសហការ និងបណ្ដាក្រុមហ៊ុនទាំងអស់ ដែលបានទុកចិត្តជាពិសេសម្ចាស់ឧបត្ថម្ភសង្វៀនថ្មីទី៦ Zorus នេះតែម្ដង។ លោកសំណូមពរដល់អ្នកនិយមប្រដាល់គុនខ្មែរ កុំភ្លេចមកចូលរួមទស្សនាកម្សាន្តកម្មវិធីធីនេះ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជា និងជាការលើកស្ទួយជីវភាពពួកគាត់ផងដែរ។
បញ្ជាក់ផងដែរថា នាព្រឹកមិញនេះក្រុមហ៊ុន CBS បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការ បើកសង្វៀនទី៦ របស់ខ្លួនមានឈ្មោះ«ជើងឯកគុនខ្មែរ Zorus» ហើយសង្វៀនមួយនេះនឹងធ្វើការប្រកួតរៀងរាល់ព្រឹកម៉ោង៨ ចាប់ពីថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ២០១៨ នេះតទៅ៕
League Cup វគ្គ៨ក្រុម៖ Chelsea ប៉ះក្រុមធូរ រីឯ Arsenal និង City តានតឹង
Lee Tae Hoon អស់កុងត្រាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាហើយ
កែវ រំចង់ មានមហិច្ឆតាចូលប្រឡូកសង្វៀនធំ ONE Championship