នេះហើយជាបញ្ជីបទចម្រៀង Charlie Puth យក​មក​ច្រៀង​ក្នុងការប្រគំតន្ត្រីទេសចរណ៍

  • 2018-11-01 09:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ តារា​ច​ម្រៀង​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក​ Charlie Puth នឹង​មក​ប្រគំតន្ត្រី​ទេសចរណ៍​ Voicenote របស់​ខ្លួន​ជូន​អ្នក​គាំទ្រ​ទាំង​អស់នៅ​កម្ពុជា​ទស្សនា​ជាពិសេស។ បទ​ចម្រៀង​ជា​ច្រើន​របស់​លោក​ នឹង​ត្រូវ​បាន​ប្រគំតន្ត្រី​ជា​បន្ត​ប​ន្ទាប់​ មិនធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​អស់​សង្ឃឹម​ឡើយ។

បើ​តាម​វិបសាយ​ Wikipedia បាន​ឲ្យ​ដឹង​ថា​ ការ​ប្រគំតន្ត្រី​ទេសចរណ៍ Voicenote នឹង​ប្រារព្ធ​ឡើង​ចំនួន​ ៣២​កន្លែង​ នៅ​តំបន់​អាមេរិក​ខាង​ជើង ក្នុង​ប្រទេស​ចំនួន​ ១២ នៃតំបន់​អាស៊ី។ ដូចនេះ​សរុប​ទាំង​អស់​ មាន​ដល់​ទៅ​ ៤៤​កន្លែង​ឯណោះ។

វិបសាយ​នេះ​ដដែល​ក៏​បាន​បង្ហាញ​តារាង​បទ​ចម្រៀង​ ដែល​ Charlie លើក​យក​មក​សម្ដែង​លើ​ឆាក ដូច​ខាង​ក្រោម៖

១. បទ "The Way I Am"

២. បទ​ "Slow It Down"

៣. បទ "How Long"

៤. បទ​ "Empty Cups"

៥. បទ​ "LA Girls"

៦. បទ "Marvin Gaye"

៧. បទ​ "Patient"

៨. បទ​ "Change"

៩. បទ "We Don't Talk Anymore"

១០. បទ "Somebody Told Me"

១១. បទ "Done for Me"

១២. បទ​ "Suffer"

១៣. បទ​ "One Call Away”

១៤. បទ​ "Attention"

ទោះ​ជា​យ៉ាង​ណា​ បទ​ចម្រៀង​ទាំង​នេះ​ ក៏​មិនមែន​សុទ្ធ​តែ​ត្រូវ​លើក​យក​មក​សម្ដែង​ទាំង​អស់​ដែរ មាន​ន័យ​បទ​ខ្លះ​អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រគំតន្ត្រី​ អាស្រ័យ​ទៅ​តាម​កាលៈទេសៈ។ នេះ​បើតាម Wikipedia បាន​បញ្ជាក់៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម