Apple លើក​ឡើង​ថា iPad Pro ថ្មី​របស់​ខ្លួន ល្បឿន​មិន​ចាញ់​ PC

  • 2018-11-02 07:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ឬ iPad មិន​អាច​ជំនួស​ PC បាន​នោះ​ទេ។ ប៉ុន្តែ Apple លើក​ឡើង​ថា​ iPad Pro ថ្មី​របស់​ខ្លួនល្បឿនដំណើរការ​មិន​ចាញ់កុំព្យូទ័រ ដែលនេះ​ជា​គុណសម្បត្តិ​របស់ Chip A12 Bionic។

អ្នក​ប្រើប្រាស់​ PC ជាច្រើន​គិត​ថា​ iPad និង​ iPhone ជា​គ្រឿង​សម្រាប់​តែ​​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ Hardware របស់​ Apple អភិវឌ្ឍ​ខ្លាំងមិនធម្មតា។ Apple រចនា​ Chip CPU ARM ស៊េរី​ A ខ្លួន​ឯង​។​ iPhone XS, XS Max និង​សូម្បី​តែ​ iPhone XR ក៏​បំពាក់​ Chip A12 Bionic នេះ​ដែរ​ ហើយសមត្ថភាព​គិត​បំពេញ​ការងារ​ លឿន​ហួស​ថ្លែង​។

របាយការណ៍​មួយ​ក្នុង​វេបសាយ​ Bloomberg លើក​ឡើង​ថា​ Apple មាន​គម្រោង​ប្រើ​ Chip ARM ក្នុង​ម៉ាស៊ីន​ Mac ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០២០៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ ប៊ុនធឿន