ខួបកំណើត ឈូឈូ ឆ្នាំនេះមកចូលរួមសុទ្ធតែតារាក្មេងៗល្បីៗ

  • 2018-11-02 05:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​នាង​តូច អាង សុជាតា ហៅ ឈូឈូ ត្រូវ​បាន​មិត្តភ័ក្ដិ​​ក៏​ដូច​ជា​ក្រុម​ការងារ​ Surprise ខួប​កំណើត​ឲ្យ​​​នៅ​ភោជនីយដ្ឋាន​មួយ​​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​នាង រំភើប​រក​ពាក្យ​អ្វី​និយាយ​ពុំបាន។

ឈូឈូ ថា នាង​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​មិត្តភ័ក្ដិ​សិល្បៈ​ និង​ក្រុម​ការ​ងារ​​បាន​ចំណាយ​ពេល​វេលា​​និង​ថវិកា​មួយ​ចំនួន​ដើម្បី​Surprise ខួប​កំណើត​គម្រប់​អាយុ​១៤ ឆ្នាំ​របស់​ខ្លួន។ ដូច្នេះ​នាង គ្មាន​ពាក្យ​​អ្វី​ក្រៅ​ពី​ពាក្យ​អរគុណ​ឡើយ។

“ខួប​ខ្ញុំ​ពិត​ប្រាកដ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ បង​តែ​ពួក​គាត់​Surprise ខ្ញុំ​មុន​ថ្ងៃ​ពិសេស​មក​ដល់។ ទើប​ខួប​ថ្ងៃ​នេះ​អត់​មាន​ម៉ាក់​ខ្ញុំ​នៅ​ជាមួយ ព្រោះ​ម៉ាក់​ទៅ​ថត​រឿង​នៅ​សៀមរាប។ ទោះ​បី​មិន​មាន​គាត់​នៅ​ក្បែរ​ក៏​ខ្ញុំ​មាន​ភាព​កក់ក្ដៅ​ដែរ​ព្រោះ​គាត់​បាន​ជូនពរ​ខ្ញុំ​តាម​រយៈ​ខល​វីដេអូ"។ ឈូឈូ រៀប​រាប់​ទាំង​អារម្មណ៍​រំភើប។

រូបថត៖ផ្ដល់ឲ្យដោយ ឈូឈូ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម