រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើក្រុមហ៊ុនសាំងលំដាប់ពិភពលោកធ្វើរឿង១ ជួយបញ្ហាចរាចរណ៍ខ្មែរ

  • 2018-11-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើតំណាងក្រុមហ៊ុនសាំងលំដាប់ពិភពលោកធ្វើរឿង១ ជួយដោះស្រាយបញ្ហាចរាចរណ៍។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​តំណាង​ក្រុមហ៊ុន Chevron Cambodia បិទ​ផ្សាយ​សារ​អប់រំ​ខ្លីៗ នៅ​តាម​ស្ថានីយ​ចាក់​ប្រេង​ឥន្ធនៈ​កាល់តិច​ទូទាំង ប្រទេស​កម្ពុជា។

ការស្នើនេះ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ផ្លូវ​ថ្នល់ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​កំពុង​មាន​ការ​កើន​ឡើង ឥត​ឈប់​ឈរ​រៀង​រាល់​ឆ្នាំ។

ឯកឧត្ដម ប៉ាន សូរស័ក្តិ បាន​លើក​ឡើង​ពី​មូលហេតុ ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ផល​ប៉ះពាល់​ទៅ លើ​កំណើន​សេដ្ឋកិច្ច និង​បាន​ស្នើ​សុំ​ក្រុមហ៊ុន Chevron Cambodia ចូលរួម​បិទ​ផ្សាយ​សារ​អប់រំ​ខ្លីៗ នៅ​តាម​បណ្ដូល​ស្ថានីយ​ចាក់​ប្រេង​កាល់តិច ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ទាក់ទង​បញ្ហា​សុវត្ថិភាព​ផ្លូវថ្នល់ និង​ហានិភ័យ​ចំពោះ​ការ​អភិវឌ្ឍ​សង្គម។

ឯកឧត្ដម ប៉ាន សូរស័ក្តិ

ឯកឧត្ដម​បាន​បន្ថែម​ថា«ក្រៅ​ពី​បង្កប់​សារ​អប់រំ​នៅ​តាម​ស្ថានីយ បុគ្គលិក​ក្រុមហ៊ុន​កាល់តិច អាច​រម្លឹក​អតិថិជន​ដែល​ចូល​មក​ចាក់សាំង​ថែម​ទៀត ធ្វើ​ដូចនេះ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ និង​ការ​គិតគូរ​យកចិត្ត​ទុក​ដាក់​របស់​ក្រុមហ៊ុន ទៅ​លើ​សុវត្ថិភាព​អតិថិជន និង​សុវត្ថិភាព​ផ្លូវ​ថ្នល់ ហើយ​កាល់​តិច​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន»។

លោក ស្ហាហ៊ីដ អាមេត

សូម​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប លោក ស្ហាហ៊ីដ អាមេត (Shahid Amed) បាន​ឯកភាព និង​ថ្លែង​អំណរ​គុណ លោក​រដ្ឋមន្ត្រី លោក​នាយក​ក្រុមហ៊ុន​រូប​នេះ ក៏​បាន​សន្យា​ដាក់​បញ្ចូល​គំនិត របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ទៅ​ក្នុង​កម្មវិធី​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម និង​យុទ្ធនាការ​ផ្សព្វផ្សាយ​នានា​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម