កូរ៉េខាងជើងគំរាមត្រលប់ទៅផលិតនុយក្លេអ៊ែរវិញ បើអាមេរិកនៅបន្ដធ្វើរឿង១
- 2018-11-04 07:01:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងគំរាមត្រលប់ទៅផលិតនុយក្លេអ៊ែរវិញ បើអាមេរិកនៅបន្ដធ្វើរឿង១
ចន្លោះមិនឃើញ
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើការព្រមានទៅលើសហរដ្ឋអាមេរិកថាខ្លួននឹងអាចត្រលប់ទៅផលិតអាវុធនុយក្លេអ៊ែរវិញ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនដកទណ្ឌកម្មចេញនោះទេ។
អស់រយៈពេលជាច្រើនឆ្នាំមកកូរ៉េខាងជើងបានបន្តគោលនយោបាយ "Byungjin" ក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងពេលដំណាលគ្នាជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេស។ ប៉ុន្តែកាលពីខែមេសាកន្លងទៅ លោកគីមជុងអ៊ុនបានប្រកាសបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពី "បរិយាកាសស្រស់ស្រាយនៃសន្តិភាព" នៅឧបទ្វីបកូរ៉េ ហើយងាកមកផ្តោតលើការស្ថាបនាសេដ្ឋកិច្ចសង្គមនិយមវិញ។
ប៉ុន្តែសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសកូរ៉េខាងជើង និយាយថាក្រុងព្យុងយ៉ាងអាចត្រឡប់ទៅគោលនយោបាយរបស់ខ្លួនវិញ ប្រសិនបើសហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះទណ្ឌកម្មមកលើកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សាយដោយភ្នាក់ងារព័ត៌មាន KCNA ផ្លូវការកាលពីថ្ងៃសុក្រនិយាយថា "ពាក្យ Byungjin ប្រហែលជាលេចឡើងម្តងទៀត ហើយការផ្លាស់ប្តូរខ្សែបន្ទាត់អាចត្រូវបានពិចារណាឡើងវិញយ៉ាងហ្មត់ចត់"៕
ចុចអាន ៖
កូរ៉េខាងជើង ត្រៀមខ្លួនឲ្យអន្ដរជាតិពិនិត្យដំណើរការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ
កូរ៉េទាំង២ ព្រមព្រៀងគ្នា ដកកាំភ្លើង និងប៉ុស្តិ៍យាមចេញពីបណ្តោយព្រំដែន