៣ ចំណុចត្រូវដឹង បើសិន Microsoft ប្រកាសឈប់ Support Windows អ្នកកំពុងប្រើប្រាស់
- 2018-11-05 02:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចត្រូវដឹង បើសិន Microsoft ប្រកាសឈប់ Support Windows អ្នកកំពុងប្រើប្រាស់
ចន្លោះមិនឃើញ
Windows 7 ទទួលការ Support ពីក្រុមហ៊ុន Microsoft រហូតដល់ត្រឹមថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០។ តើមានអ្វីកើតឡើង បើ Microsoft ប្រកាសឈប់ Support Windows ដែលអ្នកកំពុងប្រើប្រាស់?
មិនមានកំណែទម្រង់ប្រព័ន្ធសុវត្ថិភាពបន្ថែម
ពេល Microsoft ឈប់ Support ជំនាន់ Windows មួយ ក្រុមហ៊ុននេះ នឹងឈប់ចេញកំណែទម្រង់ប្រព័ន្ធសុវត្ថិភាពដល់ប្រព័ន្ធប្រតិបត្តិការនោះ។ ឧទាហរណ៍ Windows Vista និង Windows XP លែងមានការអាប់ដេតប្រព័ន្ធសុវត្ថិភាពហើយ ទោះមានបញ្ហាក្តី។
នៅដើមឆ្នាំ ២០២០ នេះ Windows 7 ក៏នឹងទៅមួយទៀតដែរ ពេលក្រុមហ៊ុនលែងចេញកំណែទម្រង់សុវត្ថិភាព អ្នកប្រើប្រាស់ ត្រូវទទួលខុសត្រូវខ្លួនឯង។ ពិតណាស់ អាចប្រើកម្មវិធីកម្ចាត់មេរោគ ប៉ុន្តែនេះគ្រាន់តែជាស្រទាប់ការពារមួយប៉ុណ្ណោះ មិនដូចប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការឡើយ។
ក្រុមហ៊ុន Software ជាច្រើនក៏ឈប់ Support ដែរ
ពេល Microsoft បញ្ចប់ Support សម្រាប់ប្រព័ន្ធប្រតិបត្តិការមួយ នេះក៏ជាសញ្ញាមួយដល់ក្រុមហ៊ុន Software និង Hardware ដទៃទៀតដែរ។ ក្រុមហ៊ុនទាំងនោះ នឹងលែង Support ជំនាន់ចាស់ៗរបស់ Windows ដែរ។
នេះមិនកើតឡើងភ្លាមៗនោះទេ គ្រាន់តែយូរ ឬឆាប់។ ឧទាហរណ៍ Windows XP ឈប់ Support នៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៤ ប៉ុន្តែកម្មវិធី Chrome ឈប់ Support ជំនាន់នេះ នៅពីរឆ្នាំបន្ទាប់ ពោលគឺឆ្នាំ ២០១៦។
Hardware ថ្មីៗប្រហែលក៏មិនដំណើរការបានដែរ
សមាសធាតុ Hardware ថ្មីៗ ក៏នឹងឈប់ដំណើរការលើប្រព័ន្ធប្រតិបត្តិការកំពុងប្រើដែរ។ Hardware ទាំងនេះត្រូវការ Driver ដើម្បីដំណើរការ ហើយក្រុមហ៊ុនផលិតប្រហែលជាមិនបង្កើត Hardware Driver ទាំងនោះ សម្រាប់ប្រព័ន្ធប្រតិបត្តិការហួសសម័យដែរ។
ជារួម ដើម្បីទទួលបានការប្រើប្រាស់ច្រើនបំផុតពី Software និង Hardware លើទីផ្សារ រួមទាំងប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុត ពុំគួរប្រើជំនាន់ Windows ហួសសម័យ ឬឈប់ការ Support ឡើយ បើអ្នកខ្វល់ខ្វាយពីសុវត្ថិភាពទិន្នន័យអ្នកមានលើនោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ