កុមារីថៃវ័យត្រឹម ១១ ឆ្នាំឈ្នះជើងឯកបង្ហោះ Drone បានប្រាក់រង្វាន់ ៨ ពាន់ដុល្លារ
- 2018-11-06 12:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារីថៃវ័យត្រឹម ១១ ឆ្នាំឈ្នះជើងឯកបង្ហោះ Drone បានប្រាក់រង្វាន់ ៨ ពាន់ដុល្លារ
ចន្លោះមិនឃើញ
កុមារី Wanraya Wannapong អាយុ ១១ ឆ្នាំមកពីប្រទេសថៃបានឈ្នះជើងឯកពានរង្វាន់បង្ហោះ Drone ផ្នែកនារីក្នុងព្រឹត្តិការណ៍ World Drone Racing Championships កាលពីថ្ងៃអាទិត្យនៅទីក្រុង Shenzhen ប្រទេសចិន។
អ្នកបង្ហោះ Drone ឈ្នះប្រាក់រង្វាន់ ៨ ពាន់ដុល្លាររូបនេះបានផ្តួលគូប្រជែងនារី ១២ រូបឯទៀតជាប់ឈ្មោះជាម្ចាស់ជើងឯកមានវ័យក្មេងបំផុតក្នុងការប្រកួត។ នេះបើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយ។ Wannapong បានបញ្ជាក់ប្រាប់ថា៖ "ខ្ញុំស្រលាញ់វិថីនេះ ហើយចូលចិត្តបង្ហោះនៅពេលរាត្រីព្រោះវាពិតជាសប្បាយរីករាយខ្លាំងណាស់ ពោលគឺខ្ញុំបង្ហោះរៀងរាល់ថ្ងៃ ជាពិសេសថ្ងៃដែលទំនេរពីការសិក្សា"។
រំឭកថាព្រឹត្តិការណ៍នេះមានការទទួលស្គាល់ពីអង្គភាពចាត់ចែងកីឡាលើអាកាស FAI ខណៈប្រធានលោក Bruno Delor ក៏មានប្រសាសន៍ថា៖ "នាង (Wannapong) អាចបង្ហោះដោយគ្មានកំហុស ថ្វីបើល្បឿនមិនជាលឿនពិតមែន ប៉ុន្តែអាចរក្សាស្ថិរភាពបានល្អ"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ហាងឆេង iPhone XR, XS និង XS Max អាប់ដេតចុងក្រោយព្រឹកនេះ នៅសល់ប៉ុន្មាន?
ទីផ្សារស្មាតហ្វូនដាំក្បាលចុះ ប៉ុន្តែក្រុមហ៊ុនចិនឡើងស្រឺតៗ