ខ្លាំង​បាត់ៗ! ពិន្ទុ​វាយ​តម្លៃ​ល្បឿន iPad Pro ឆ្នាំ ២០១៨ ស៊ី​ដាច់​ស្មាតហ្វូន​ទាំង​អស់​ក្នុង​លោក

  • 2018-11-06 12:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពិន្ទុ​ចេញ​ពី AnTuTu បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា iPad Pro សេរ៊ី​ឆ្នាំ ២០១៨ របស់ Apple ដែល​មាន​បំពាក់​បន្ទះ​ឈីប A12X ពិត​ជា​អាច​យក​ឈ្នះ​រាល់​បណ្ដា​ស្មាតហ្វូន​ទាំង​អស់​ក្នុង​លោក។ ឈរ​ឈ្មោះ​ជា​ថេបប្លែត​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ iOS ដំបូង អាច​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ដល់ ៥៥៧ ៦៧៩ ពិន្ទុ

ធៀប​នឹង​ស្មាតហ្វូន Android ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ១ ម៉ូឌែល Mate 20 Pro របស់​ក្រុមហ៊ុន Huawei មាន​បំពាក់​ឈីប Kirin 980 ប្រភេទ 7nm ដំបូង​បង្អស់​ទទួល​បាន​ត្រឹម​ជាង ៣ សែន​ពិន្ទុ​តែ​ប៉ុណ្ណោះ។ ទាំង​ដែល​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ហើយ ទៅ​មើល​ក្រាហ្វិក​កាត​ក្រុមហ៊ុន​យក្ស​របស់​លោក Tim Cook បាន​ប្រើប្រាស់​នូវ Apple GPU ប្រភេទ 7-core ត្រូវ​ចិត្ត​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម កាត់​ត​រូបភាព​ឬ​វីដេអូ​ទំហំ​ធំ។

យ៉ាងណាមិញ​ចំណុច​រសើប​មួយ​លើ iPad Pro ឆ្នាំ​នេះ Apple បញ្ជាក់​ថា​ល្បឿន​ដំណើរការ​មិន​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ទំហំ RAM នោះ​ទេ ពោល​គឺ​ពិន្ទុ​នេះ​គ្មាន​ការ​ប្រែប្រួល​អ្វីទាំងអស់ ​មិន​ថា​ម៉ាស៊ីន​នោះ​ប្រើ RAM 6GB ឬ 4GB ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា