កម្ម​វិធី​​ Dating សម្រាប់​អ្នក​អត់​លិឍ Tinder រំពឹង​ស្រូប​ចំណូល ៨០០ លាន​ដុល្លារ​​ឆ្នាំ​នេះ

  • 2018-11-07 02:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សម្រាប់​អ្នក​អត់​មាន​សង្សារ ឬ​អត់​លិឍ Tinder របស់​ក្រុមហ៊ុន Match Group រំពឹង​នឹង​ស្រូប​ចំណូល​ពី​អ្នក​ប្រើប្រាស់​​៨០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។

ការរំពឹង​នេះ​ក៏​ដោយ​សារ​តែ ក្រុមហ៊ុន Internet ដែល​មាន​​កម្មវិធី Dating ជាច្រើន​ក្នុង​ដៃ​របស់​អាមេរិក​មួយ​នេះ ទទួល​បាន​ចំណូល​ ៤៤៤ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ កើន​ឡើង ២៩% បើ​ធៀប​នឹង​ការ​ព្យាករណ៍​ទុក​​របស់​អ្នកវិភាគ គឺ​មាន​តែ ៤៣៧ លាន​​ដុល្លារ​ប៉ុណ្ណោះ។ ​​ ទោះបីជា​យ៉ាងណា នៅ​ត្រីមាស​ទី​៤ ក្រុមហ៊ុន Match រំពឹង​អាច​ទាញ​ចំណូល​ត្រឹម​​ចន្លោះ ​តែ ៤៤០ ទៅ ៤៥០ លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​នៅ​ក្រោម​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ ដែល​ថា​នឹង​បាន ៤៥៤,៥ លាន​ដុល្លារ​អាមេរិក។ ​

បច្ចុប្បន្ន អ្នក​ប្រើប្រាស់ App Tinder មាន​ចំនួន​ ៤,១ លាន​នាក់ ​កើន ៣,៨ លាន​នាក់ ពីត្រីមាស​ទី​២។ ក្រៅ​ពី​កម្ម​វិធី​ណាត់​ជួប Tinder ដែល​ត្រូវ​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២ ក្រុមហ៊ុន Match Group ក៏​មាន​កម្មវិធី​ផ្ដល់​សេវា​នេះជា​​ច្រើន​ទៀត​ ដូចជា Hinge, Ok Cupid និង PlentyOfFish ជាដើម ហើយ​បើ​ពី​ចំនួន​អ្នក​ប្រើប្រាស់​សេវា Dating ទាំងអស់​របស់​ក្រុមហ៊ុន MATCH វីញ មាន​ ៨,១ លាន​នាក់ កើន ៧,៧ លាន​នាក់ នៅ​ត្រីមាស់ទី២ និងកើន ២៣% ចាប់​តាំង​ពី​ដើម​ខែមករា​ រហូត​មក​ទល់​នឹង​ពេល​នេះ។

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម