មិន​ត្រូវ​ការ​បណ្ណបើក​បរ តែ​ត្រូវមាន​លក្ខខណ្ឌទាំងនេះទើប​អាច​បើកម៉ូតូ​កម្លាំង​១២៥សេសេ​ចុះក្រោម​បាន​

  • 2018-11-07 03:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 378

ចន្លោះមិនឃើញ

អ្នក​បើក​បរ​ទោចក្រ​យាន​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ត្រឹម​១២៥​សង់ទីម៉ែត្រ​គូប​ចុះ​ក្រោម​តាម​ច្បាប់​មិន​តម្រូវ​ឲ្យ​មាន​បណ្ណបើក​បរ​នោះទេ ប៉ុន្តែ​តម្រូវ​ឲ្យមាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​អ្នក​បើក​បរ និង​មាន​អាយុ​យ៉ាង​តិច​១៥​ឆ្នាំ​។

ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រង់​មាត្រា​៨​ថ្មី​ចែង​ថា​អ្នក​បើក​បរ​ត្រូវ​មាន​បណ្ណ​បើក​បរ​ចំពោះ​អ្នក​បើក​រថយន្ត​គ្រប់ប្រ​ភេទ ទោចក្រ​យានយន្ត​សណ្តោង​រ៉ឺ​ម៉ក ត្រី​ចក្រ​យានយន្ត និង​ទោចក្រ​យានយន្ត​ដែល​មាន​កម្លាំង​ម៉ាស៊ីន​លើសពី​១២៥​សង់ទីម៉ែត្រ​គូប។​

​ដោយ​ឡែក​មាត្រា​ដដែល​ចែង​ទៀត​ថា​អ្នក​បើក​បរ​ទោចក្រ​យានយន្ត​មាន​កម្លាំង​ត្រឹម​១២៥​សង់​ទី​ម៉ែត្រ​គូប​ចុះ​ក្រោម​មិន​តម្រូវ​ឲ្យមាន​បណ្ណបើក​បរនោះទេ។ ទោះ​យ៉ាង​ណា​ត្រង់​មាត្រានេះ​ចែងបញ្ជាក់​ថា​អ្នក​បើក​រត្រូវ​មាន​អាយុ​យ៉ាង​តិច​១៥​ឆ្នាំ ឡើង​ទៅនិងមាន​អត្ត​សញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬ​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​ណាមួយ​៕


អត្ថបទ៖ ទូច សុខា