កូរ៉េខាងជើងឆេះដុំនឹងអាមេរិកកាន់តែខ្លាំង ខណៈភាពតានតឹងបន្ដកើនឡើង
- 2018-11-08 02:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងឆេះដុំនឹងអាមេរិកកាន់តែខ្លាំង ខណៈភាពតានតឹងបន្ដកើនឡើង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង កំពុងមានការខឹងសម្បាយ៉ាងខ្លាំងនឹងអាមេរិក ខណៈដែលការចរចាបានជាប់គាំងហើយភាពតានតឹងរវាងប្រទេសទាំងពីរនៅបន្ដកើនឡើង។
យោងតាមអ្នកការទូតបរទេសដែល ដឹងពីរឿងនេះច្បាស់ឲ្យ CNN ដឹងថា ភាគីទាំងពីរកំពុងជាប់គាំងខ្លាំងក្នុងការប្រឈមមុខគ្នាថាតើភាគីណានឹងថយមួយជំហានមុន។ ប្រភពដដែលបន្ដថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ពិតជាមានការខឹងសម្បារចំពោះការបដិសេធរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មមកលើប្រទេសនេះ ហើយការរាំងស្ទះផ្ទាល់ខ្លួនរវាងអ្នកចរចាអាមេរិក និងកូរ៉េខាងជើងអាចនឹងធ្វើឲ្យដំណើរការមានភាពយឺតយ៉ាវ។
គួរឲ្យដឹងថា ជុំវិញការខឹងសម្បារនេះ ក្រុងព្យុងយ៉ាងអាចត្រឡប់ទៅគោលនយោបាយរបស់ខ្លួនវិញ ប្រសិនបើសហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះទណ្ឌកម្មមកលើកូរ៉េខាងជើង៕
ចុចអាន ៖