Tous Les Jours ពង្រីកខ្លួនផ្ដល់ឲ្យអតិថិជនកាន់តែងាយទទួលរស់ជាតិសម្បូរបែប
- 2014-09-20 19:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tous Les Jours ពង្រីកខ្លួនផ្ដល់ឲ្យអតិថិជនកាន់តែងាយទទួលរស់ជាតិសម្បូរបែប
ចន្លោះមិនឃើញ
ដើម្បីឲ្យកាន់តែងាយស្រួលដល់អតិថិជនទទួលយករស់ជាតិឈ្មុយឆ្ងាញ់ និងសម្បូរបែបរបស់ខ្លួន ហាងនំប៉័ងអន្តរជាតិ Tous Les Jours ពេលនេះបានបើកសាលល្បងសាខាថ្មីបន្ថែមមួយទៀត នៅមណ្ដោយមហាវិថីកម្ពុជាក្រោម។
សាខាកូនពៅនៅកែងស្តុបវិថីកម្ពុជាក្រោម និង ផ្លូវចុះពីវិទ្យាស្ថានភាសាបរទេស (IFL) នេះ នឹងចាប់ផ្ដើមបម្រើអតិថិជនជាផ្លូវការនៅថ្ងៃអាទិត្យទី១៩កញ្ញាខាងមុខនេះ។ ប៉ុន្តែថ្ងៃនេះលោកអ្នកក៏អាចអញ្ជើញទៅភ្លក់ នំប៉័ងច្រើនមុខច្រើនរស់ជាតិ ដែលចម្អិនថ្មីៗនៅទីនោះបានហើយ។
នេះជាសាខាទី៥ បន្ទាប់ពីហាងនំប៉័ងលំដាប់អន្តរជាតិមានប្រភពមកពីកូរ៉េមួយនេះ ឈានមកបម្រើទីផ្សាកម្ពុជាដំបូងនៅឆ្នាំ២០១២។ ២ឆ្នាំមកនេះ Tous Les Jours បានកើនការគាំទ្រជាលំដាប់ រហូតរំលេចខ្លួននៅទីតាំងសំខាន់ៗដូចជា ផ្លូវមុនីវង្ស វិថីព្រះសីហនុ ផ្សារទំនើបសុវណ្ណា ផ្សារអ៊ីអន និងផ្លូវកម្ពុជាក្រោមនេះតែម្ដង៕
អត្ថបទ៖ ប៉ែន សុផាន់ណា