ហុង ផេង ៖ ​កីឡាករ​មីយ៉ាន់ម៉ា​​ណា​ខ្លះ​ខ្លាំង​យើង​មិន​ខ្វល់​ សំខាន់​កម្ពុជា​លេង​ជា​ក្រុម​

  • 2018-11-12 03:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ខ្លាំង​មីយ៉ាន់ម៉ា​ ​វេលា​ម៉ោង ៦:៣០ នាទី​​ល្ងាច​នេះ​នៅ​ទឹក​ដី​មីយ៉ាន់ម៉ា​​ទីលាន Mandalarthiri Stadium, Mandalay ក្នុង​ជំនួប​សន្សំ​ពិន្ទុ​ពូល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។

ហុង ផេង​ (លេខ ២៥ )

​មីយ៉ាន់ម៉ា​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​កាល​ឆ្នាំ​២០១៦ ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។ ​ដោយ​ឡែក​សម្រាប់​ការ​ប៉ះ​ក្រុម​ខ្លាំង​មួយ​នេះ​ខ្សែ​ការពារ​កណ្ដាល​របស់​កម្ពុជា ហុង ផេង​ បាន​និយាយ​យ៉ាង​ខ្លី​ថា ៖« ​ក្រុម​គេ (មីយ៉ាន់ម៉ា) ​មាន​កីឡាករ​​ខ្លាំង​ដែរ តែ​អ្នក​ណា​​ខ្លះ​ខ្លាំង​ក៏​យើង​មិន​ខ្វល់។ សំខាន់​ក្រុម​យើង​លេង​ជា​ក្រុម»។

​​​ការ​ប្រកួត​ខាង​លើ​សម្រាប់​​ក្រុម​កម្ពុជា​ជា​ការ​ប្រកួត​ទី​២ បន្ទាប់​ពី​ប្រកួត​ទី​១ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ១-០​ នៅ​ទឹក​ដី​កម្ពុជា​ពហុ​កីឡដ្ឋាន​ជាតិ​ ​ស្រប​ពេល​មីយ៉ាន់ម៉ា​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​​ទី​១​ក្នុង​ពូល A របស់​ពួកគេ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម