សាហាវ! ៤ ក្រុមកំពូលតារាងនៅលីគផ្សេងគ្នាមិនទាន់ស្គាល់ពាក្យចាញ់សោះរដូវកាលនេះ
- 2018-11-12 03:43:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! ៤ ក្រុមកំពូលតារាងនៅលីគផ្សេងគ្នាមិនទាន់ស្គាល់ពាក្យចាញ់សោះរដូវកាលនេះ
ចន្លោះមិនឃើញ
លីគកំពូលទាំង៥នៅអឺរ៉ុប ពេលនេះឈានដល់ជាង១០សប្ដាហ៍ហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មានក្រុមកំពូលតារាងដល់ទៅ៤ក្រុមមិនទាន់ចាញ់សោះក្នុងរដូវកាលនេះ។ មើលទាំងអស់គ្នាមានក្រុមណាខ្លះ?
១. Ligue 1 (PSG)
ក្រោយពីលត់ក្រុមប្រជែង Monaco កាលពីយប់មិញ ៤-០ ក្លឹប Paris Saint-Germain បន្តភាពមិនដែលចាញ់ក្នុងលីគ ពោល១៣ប្រកួតឈ្នះទាំង១៣មាន៣៩ពិន្ទុពេញ។ PSG កំពុងឈរកំពូលតារាងដាច់ក្រុមលេខពីរ Lille ដល់ទី១៣ពិន្ទុ។
២. Premier League (Manchester City)
ក្លឹបអ្នកមានប្រចាំអង់គ្លេសមួយនេះនៅតែបន្តភាពខ្លាំងនៅរដូវកាលនេះ ឆ្លងកាត់១២ប្រកួតក្នុងលីគឈ្នះ១០ ស្មើ ២ មិនដែលចាញ់។ ពួកគេស្ថិតនៅកំពូលតារាង Premier League មាន៣២ពិន្ទុ គម្លាតពីរពិន្ទុពីក្រុមលេខ២ Liverpool ខណៈយប់មិញទើបឈ្នះសត្រូវរួមទីក្រុង Man Utd។
៣. Bundesliga (Dortmund)
Bundesliga ឈានដល់សប្ដាហ៍ទី១១ ក្លឹប Borussia Dortmund មានបង្ហាញភាពអស្ចារ្យរដូវកាលនេះមិនដែលចាញ់មួយប្រកួតណាទេគឺឈ្នះ ៨ ស្មើ៣។ ជាពិសេសក្នុងសប្ដាហ៍នេះ ពួកគេទើបតែយកឈ្នះ Bayern Munchen ៣-២ បន្តនៅលេខ១លើតារាងពិន្ទុ។
៤. Serie A (Juventus)
ក្លឹបសេះបង្កង់ Juventusឆ្លងកាត់១២ប្រកួតក្នុងលីគឈ្នះដល់១១ ស្មើតែម្ដងប៉ុណ្ណោះមាន៣៤ពិន្ទុនៅលេខ១ក្នុងលីគ។ ប្រកួតចុងក្រោយឈ្នះ AC Milan ២-០៕